30 C
Phnom Penh
Thursday, June 30, 2022

ទីតាំងលក់សម្ភារសែន និងទីតាំងលក់ផ្កាគ្រប់ប្រភេទក្នុងក្រុងព្រះសីហនុលក់ដាច់ច្រើន ក្នុងឱកាសមុនពិធីចូលឆ្នាំចិនមកដល់ ក្រោយកូវីដស្រាកស្រាន្ត

ព្រះសីហនុ៖ ទិដ្ឋភាពទីតាំងលក់សម្ភារសែនចិននិងទីតាំងលក់ផ្កានៅក្នុងក្រុងព្រះសីហនុគឺមានភាពមមាញឹកដោយបងប្អូនប្រជាពលរដ្ឋកាត់ខ្សែស្រឡាយចិននិងជនជាតិចិនបានមកទិញសម្ភារសែនព្រេននិងទិញផ្កាដាក់តាំងនៅលំនៅឋានក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងជិតឈានចូលមកដល់នាពេលខាងមុខនេះ ក្រោយកូវីដ-១៩ ស្រាកស្រាន្ត។

តាមការឲ្យដឹងរបស់បងប្រុសដែលជាអ្នកលក់សម្ភារសែនព្រេនចូលឆ្នាំចិនក្នុងផ្សារលើបានឲ្យដឹងថាមកដល់ពេលនេះការលក់ដូរគឺលក់ដាច់ច្រើនជាងឆ្នាំមុនបន្ទាប់ពីបើកផ្សារដំណើរការឡើងវិញ។ ទន្ទឹមនោះបងប្រុសក៏បានបញ្ជាក់ថាទោះជាយ៉ាងណាគាត់នឹងអនុវត្តវិធានការសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ផងដែរ។

ដោយឡែកបងស្រីដែលជាអ្នកលក់ផ្កានៅតាមវិថីមិត្តភាពតំបន់អូរបីបានលើកឡើងថាឆ្នាំនេះពួកគាត់ក៏មានភាពសប្បាយរីករាយដោយមានការលក់ផ្កាដាច់ច្រើនដោយមានបងប្អូនជនជាតិចិនក៏ដូចជាបងប្អូនកាត់ខ្សែស្រឡាយចិនបានទិញផ្ការបស់គាត់ក្នុងចំនួនច្រើនដូចនេះធ្វើឲ្យការលក់ផ្ការបស់គាត់នៅក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២២ នេះការលក់ផ្កាដាច់បានច្រើន។

បងស្រីក៏បានបញ្ជាក់បន្ថែមថាការលក់ផ្ការមកដល់ពេលនេះភាគច្រើនគឺម៉ូយកុម្ម៉ង់ដឹកជញ្ជូនទៅដល់គេហដ្ឋានដូចជាដើមលុយដើមផ្កាអង្គាសីល ក្រូចនិងផ្កាមួយចំនួនទៀតទៅតាមតម្រូវការរបស់ភ្ញៀវ។

ជាមួយគ្នានេះដែរនៅក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងឈានចូលមកដល់នេះតម្លៃទំនិញនៅលើទីផ្សារក៏មានការឡើងថ្លៃផងដែរដូចជាសម្ភារសម្រាប់សែនបន្លែសាច់និងសម្ភារមួយចំនួនទៀត៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត