រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល និងកងទ័ព បានឲ្យដឹងថា ទាហានអ៉ីសា្រអែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ ដែលបានបើកការបាញ់ប្រហារទៅលើរថយន្តរបស់ពួកគេ នៅក្បែរទីក្រុងណាប្លាស់ (Nablus) នៃតំបន់វេសប៊ែង (West Bank)។
ចំណែកក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ពីការស្លាប់មនុស្ស ៣នាក់នៅក្នុងឩប្បតិហេតុមួយ។ ទូរទស្សន៍ប៉ាឡេស្ទីន បានបង្ហាញរូបភាពវីដេអូនៃរថយន្តយោធាមួយគ្រឿង ដែលរារាំងការចូលទៅក្នុងទីតាំងកើតហេតុ រួមមានរថយន្តសង្រ្គោះបន្ទាន់ ខណៈដែលមានទាហានចុះធ្វើអធិការកិច្ច។ ដោយបង្ហាញការសាទរ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក យ៉ូវ ហ្កាលែន (Yoav Gallant) បានបង្ហោះសារនៅលើ Twitter ថាឧប្បតិហេតុ បានកើតឡើងនៅឯតំបន់ម៉ោន ហ្កេរីហ្ស៉ីម (Mount Gerizim) ដែលជាសហគមន៍ជនជាតិសាម៉ារី។


អំពើហិង្សានៅតំបន់ West Bank បានកើនឡើងអស់រយៈពេលជាងមួយឆ្នាំ ដោយអ៉ីស្រាអែលបានធ្វើប្រតិបត្តិការវាយឆ្មក់ កាន់តែញឹកញាប់ ការកើនឡើងនៃការវាយប្រហារតាមដងផ្លូវដោយប៉ាឡេស្ទីន។ ទីក្រុង Nablus និងទីក្រុងជេនីន (Jenin) នៅ West Bank បានមើលឃើញជាពិសេស នូវការប៉ះទង្គិចគ្នាកើនឡើងខ្លាំង៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News