29 C
Phnom Penh
Wednesday, February 12, 2025

ថ្នាំញៀន៣កញ្ចប់ធំ នៅខេត្តកំពង់ស្ពឺនឹងចាប់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនបាន៤នាក់

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ ជនសង្ស័យដែលជាមុខសញ្ញាជួញដូរថ្នាំញៀនចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ នៅក្នុងស្រុកឧដុង្គ កាលពីព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ និងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់ធំ រួមនឹងវត្ថុតាងផ្សេងៗមួយចំនួនទៀត។

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្នុងករណីនេះក្រោមការស្រាវជ្រាវដោយកម្លាំងនគរបាលនៃអធិកានគរបាលស្រុកឧដុង្គ ដោយជំហ៊ានដំបូងបានកំណត់មុខសញ្ញាជនសង្ស័យ ហើយឈានដល់ការបង្ក្រាបតែម្តង។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានធ្វើការចាប់ជនសង្ស័យចំនួន ២នាក់ ឈ្មោះ សំរិទ្ធ ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំចេក ស្រុកឧដុង្គ, ឈ្មោះ សួស វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង ដកហូត និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់ធំ និងជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង, ទូរស័ព្ទដៃចំនួន ២គ្រឿង និងឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយការសាកសួរ និងចង្អុលបង្ហាញពីជនសង្ស័យខាងលើ នគរបាលបានឈានទៅការចាប់ខ្លួនជនសង្ស័យបានចំនួន ២នាក់ បន្ថែមទៀត ឈ្មោះ ហឿន កុសល្យ ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ សយ លីហុង ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងមួយចំនួនបន្ថែមទៀត រួមមាន ម្សៅក្រាមសង្ស័យគ្រឿងញៀនចំនួន ២កញ្ចប់ ទូរស័ព្ទចំនួន ៣គ្រឿង និងមធ្យោបាយម៉ូតូមួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ ១I.៣៧៩០។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ កំពុងស្ថិតក្រោមការសាកសួរ និងបំពេញនីតិវិធីពីមន្ត្រីជំនាញនៃអធិការដ្ឋាន នគរបាលស្រុកឧដុង្គ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img