26 C
Phnom Penh
Thursday, June 23, 2022

ថ្នាក់ដឹកនាំវាយសីមើលឃើញចំណុចខ្វះខាតកូនក្រុមត្រង់កត្តាចិត្តសាស្ត្រ

សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិនាព្រឹកថ្ងៃទី២១ ខែមិថុនា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីផ្តល់អនុសាសន៍ ជម្រុញឱ្យការហ្វឹកហាត់អោយកាន់តែមានសក្តានុពលត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធបានគូបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកម្មចូលរួមកីឡាស៊ីហ្គេម នៅវៀតណាមយើងមើលឃើញថា កីឡាករ កីឡាការិនីជម្រើសជាតិ មានចំណុចខ្វះខាតជាច្រើន ធ្វើឲ្យអត្តពលិកកីឡាវាយសី ពុំដណ្តើមបានមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍មួយនេះ។ ឯកឧត្តម អះអាងថា ដើមចមធ្វើឲ្យយើងបរាជ័យ ដូចជា បច្ចេកទេសនៅមានកម្រិត កម្លាំងមិនពេញលេញ ខ្វះភាពអង់អាចក្លាហាន និងឆាប់បាក់ស្មារតី នៅពេលជួបប្រទេសខ្លាំង។

ឯកឧត្តម លី កុសល លើកឡើងទៀតថា ដើម្បីពង្រឹងឲ្យមានសក្តានុពលវិញ អត្តពលិកទាំងអស់ត្រូវលុបបំបាត់ចំណុចខ្វះខាតទាំងអស់ ហើយត្រូវដាក់ទិសដៅបង្កើនការហ្វឹកហាត់ទ្វេដង ទាំងកម្លាំង និងនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកបន្ថែមជួយ ដើម្បីជួយបង្ហាត់បង្កើនបច្ចេកទេស ជាពិសេស ពង្រឹងចិត្តសាស្រ្តឲ្យកីឡាករ កីឡាការិនីមានភាពក្លាហានទឹកចិត្តមោះមុតក្នុងការប្រកួត ។

ចំណែកលោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបន្ថែមដែរថា ឯកឧត្ដមប្រធានបានពន្យល់លើកទឹកចិត្តជាពិសេសចំណុចខ្វះខាតដូច្នេះផ្នែកចិត្តសាស្ត្រកីឡាករ កីឡាការិនីដែលកំពុងជួបនៅការប្រកួតថ្មីៗនេះ។ ដូច្នេះសហព័ន្ធនឹងពង្រឹងលើផ្នែកនេះ និងជំរុញលើការប្រកួតប្រចាំសប្ដាហ៍ ប្រចាំខែដើម្បីស្វែងរកនូវចំណុចល្អ ចំណុចខ្វះខាតបន្ថែម៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត