ស្តាប់អត្ថបទជាសំឡេង
គណៈកម្មការសុខភាពជាតិបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ចិនដីគោកបានរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៦៥ករណីកាលពីថ្ងៃសៅរ៍ ដែលក្នុងនោះមាន៩២ករណីឆ្លងក្នុងស្រុក និង៧៣ករណីជាការនាំចូល។


ក្នុងចំណោមករណីនាំចូលទាំងអស់នោះ មាន៣០ករណីនៅសៀងហៃ ៩ករណីនៅហ្វូជៀន ក្វាងទុងនិងស៊ីឈួនក្នុង១ខេត្ត៨ករណី ៧ករណីនៅហ្សឺជាំង នៅហឺណាននិងក្វាងស៊ីមួយខេត្តមាន៣ករណី និងមាន១ករណីនៅតំបន់នីមួយៗដូចជានៅប៉េកាំង ធានជីន ឡៅនីង សានតុង និងយូណាន។


រីឯក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំងអស់ ត្រូវបានរាយកាណ៍មកថា មាន៥៦ករណីនៅខេត្តហឺណាន ៣០ករណីនៅសានស៊ី ៣ករណីនៅធានជីន ២ករណី នៅហ្សេជាំង និង១ករណីនៅក្វាងទុង។


គណៈកម្មការដដែលបាននិយាយថា ករណីនាំចូលចំនួន១២ករណី ត្រូវបានចាត់ថ្នាក់ឡើងវិញជាករណីសកម្មដែលមិនបង្ហាញរោគសញ្ញា ហើយ៣ករណីក្នុងចំណោមករណីឆ្លងក្នុងស្រុកនៅក្នុងទីក្រុង Henan ត្រូវបានចាត់ថ្នាក់ឡើងវិញថាជាករណីសកម្ម ខណៈមានការរាយការណ៍អំពីការឆ្លងថ្មី២ករណី ជាករណីនាំចូលនៅក្នុងទីក្រុងសៀងហៃ និងពុំមានសេចក្តីរាយការណ៍ថាមានករណីស្លាប់ឡើយ។


នៅថ្ងៃដែលគណៈកម្មការបានចេញរបាយការណ៍នោះដែរ អ្នកជំងឺ១៤០នាក់ត្រូវបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានព្យាបាលរហូតបានជាសះស្បើយ ហើយអ្នកពាក់ព័ន្ធជិតស្និទ្ធចំនួន២.២១៤នាក់ ត្រូវដកចេញពីការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ ខណៈចំនួនករណីធ្ងន់ធ្ងរគឺមានចំនួនតិចតួចប៉ុណ្ណោះ។


គួរជម្រាបថា ករណីនាំចូលសរុបមានប្រមាណ ១១.៦២៨ករណី ត្រូវបានរាយការណ៍នៅទូទាំងចិនដីគោក គិតត្រឹមថ្ងៃសៅរ៍កន្លងទៅ ហើយក្នុងចំណោមពួកគេ មាន១០.៥៨០នាក់ ត្រូវបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយហើយ១.០៤៨នាក់
ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងនោះមានតែ៣នាក់ប៉ុណ្ណោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕


អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews