27 C
Phnom Penh
Monday, July 15, 2024

ថៃរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្ត ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ

ភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវា ចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណង អៀង)ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា ដើម្បីកម្ពស់ដល់ការនាំទំនិញចេញ-ចូលទំនិញរវាងប្រទេសទាំងពីរ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ ឯក ឧត្តម ស៊ីរិយៈ ដឹងរុងរឿងគិត (Suriya Jungrungreangkit)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះ បានពិភាក្សាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈ ប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាឬវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល ភាគីថៃ បានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះ ភាគីថ្ងៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវា ចំពោះ យានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះ ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការ ពិនិត្យ មើលពេលវេលាសមស្របមួយរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី នឹងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្តែង នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណូងអៀន នាពេលខាងមុខ។ ជំនួបពិភាក្សាទ្វេភាគីនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងក្នុងស្មារតីភាពជាដៃគូដ៏ល្អរវាំងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ បានឯកភាពគ្នាបន្តល្អង្រឹង នឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់រវាង ប្រទេសជិតខាងទាំងពីរឱ្យបានកាន់តែល្អប្រសើរ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img