30 C
Phnom Penh
Saturday, October 1, 2022

ថៃធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសចិន

(អន្តរជាតិ)៖ ក្រសួងការពារជាតិចិនបាននិយាយថា យន្តហោះចម្បាំងចិន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានមុននៅលើអាកាស នឹងត្រូវបញ្ជូនទៅប្រទេសថៃដើម្បីធ្វើសមយុទ្ធរួមគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានRTនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ Falcon Strike 2020 នឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ នៅឯមូលដ្ឋានទ័ពអាកាស Udorn Royal Thai នៅភាគខាងជើងប្រទេសថៃ ក្បែរព្រំដែនជាមួយប្រទេសឡាវ។

សមយុទ្ធនេះ នឹងរួមបញ្ចូលសកម្មភាពដូចជា ការគាំទ្រផ្លូវអាកាស ការវាយប្រហារលើគោលដៅដីគោក និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ។

ក្រសួងបាននិយាយថា គោលដៅនៃសមយុទ្ធនេះគឺ ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពរវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ថៃ៕

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត