26 C
Phnom Penh
Saturday, October 1, 2022

តំបន់ Kaliningrad របស់ រុស្ស៊ី នឹងកាន់តែងាយរងគ្រោះ ពេលប្រទេស ២ នេះចូល ណាតូ

រដ្ឋមន្ត្រីការពារជាតិលីទុយអានីលោក Arvydas Anusauskas បាននិយាយកាលពីថ្ងៃពុធថា តំបន់ Kaliningrad របស់រុស្ស៊ី នឹងក្លាយទៅជាតំបន់កាន់តែងាយរងគ្រោះ ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូ ។

លោក Anusauskas បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់អ៊ុយក្រែនថា “ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិកណាតូនៅចុងឆ្នាំ នោះច្រករបៀង Suwalki Gap មិនអាចចាត់ទុកថាជាឧបសគ្គនៃបណ្តាប្រទេសណាតូទៀតទេ ប៉ុន្តែតំបន់ Kaliningrad ទាំងមូលអាចចាត់ទុកថាជាផ្នែកងាយរងគ្រោះរបស់រុស្ស៊ី” ។

កន្លងមកប្រទេសប៉ូឡូញបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតថា ច្រក Suwalki Gap ប្រវែង ១០០ គីឡូម៉ែត្រ នៅជិតទីក្រុង Suwalki របស់ប៉ូឡូញ ដែលស្ថិតនៅចន្លោះប្រទេសបេឡារុស្ស និងតំបន់ Kaliningrad គឺជាចំណុចងាយរងគ្រោះពីយោធា ។

ចំណែកប្រទេសហ្វាំងឡង់ និងស៊ុយអែតបានប្រគល់ពាក្យសុំចូលរួមសម្ព័ន្ធភាពកាលពីពាក់កណ្តាលខែឧសភាដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដោយសារតែការភ័យខ្លាចពាក់ព័ន្ធនឹងប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ។

ប៉ុន្តែរហូតមកដល់ពេលនេះ ពាក្យស្នើសុំមិនទាន់ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសអេស្ប៉ាញ ក្រិក ព័រទុយហ្គាល់ ស្លូវ៉ាគី តួកគី សាធារណរដ្ឋឆេក និងហុងគ្រីនៅឡើយទេ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត