26 C
Phnom Penh
Friday, June 24, 2022

តំណាង FIFA ដែលដង្ហែពាន World Cup មកកម្ពុជា ជាកីឡាករជួយបារាំងឈ្នះពានពិភពលោក ក្នុងឆ្នាំ១៩៩៨

(ភ្នំពេញ)៖ បុរសសក់វែងដែលមានឈ្មោះថា «Christian Karembeu» ដែលជាតំណាងបេសកជនពិសេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានដង្ហែពាន World Cup មកដល់ប្រទេសកម្ពុជា ក៏ជាអតីតកីឡាករខ្សែបម្រើ និងការពារដែលធ្លាប់ជួយបារាំង ឈ្នះពាននេះដំបូងកាលពី World Cup 1998 ផងដែរ។

Christian ដែលមានបច្ចុប្បន្នមានវ័យ ៥១ឆ្នាំជាអតីតខ្សែការពារដែលបានជួយក្រុមមាន់គកបារាំងបំបែកកំណត់ត្រាពិភព លោកតាមរយៈឈ្នះជើងឯក World Cup 1998 ក្នុងទឹកដីរបស់ខ្លួន ក្រោយបំបាក់គូប្រជែងសាំបាប្រេស៊ីល ក្នុងលទ្ធផល ៣ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រជាមួយអតីតមិត្តរួមក្រុម Zinedine Zidane។

ក្រោយមក ២ឆ្នាំ លោក Christian Karembeu ក៏បន្តជួយមាន់គកបារាំងឈ្នះជើងឯកពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro បន្ទាប់ពីយកឈ្នះគូប្រជែងអាសូរីអ៉ីតាលីវគ្គផ្តាច់ព្រ័ត្រ នៅពេលប៊ែលហ្សិក និងហូឡង់ធ្វើសហម្ចាស់ផ្ទះ និងពានអន្តរទ្វីប FIFA Confederations Cup 2001 ជាមួយបារាំងទៀតដែរ នៅក្នុងពេលបង្ហាញខ្លួនសរុបចំនួន ៥៣ប្រកួត និងរកបាន ១គ្រាប់នៅពេលមាន់គកបំបាក់រ៉ូម៉ានី ៣ទល់នឹង១។

ចំណែកក្នុងក្លិបអាជីពវិញ រូបលោកជាអតីតកីឡាករសំខាន់មួយរបស់ក្លិប Real Madrid ដែលបានឈ្នះពាន UEFA Champions League ២លើកជាប់ៗនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០០ ទៀតផង៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត