32 C
Phnom Penh
Thursday, June 1, 2023

តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ប្រាប់សមាជិកបក្សឱ្យរៀបយុទ្ធសាស្ត្រសម្រាប់ត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងគឺ លោក ជាម យៀប បានផ្ដល់អនុសាសន៍ និងណែនាំដល់គណបក្សស្រុក-គណៈកម្មាធិការបក្សឃុំ សាខាអនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងនានារបស់គណបក្ស។

ចំពោះវិន័យ របៀបរបបធ្វើការងារ ក៏ត្រូវធ្វើឱ្យបានត្រឹមត្រូវតាមឋានុក្រម ចុះជាប់ជាប្រចាំ និងមានភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ខិតខំបម្រើសេវាសាធាបរណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ និងខិតខំបម្រើការងារឱ្យមានតម្លាភាព។ ចំពោះបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ត្រូវបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។

លោក ជាម យៀប ក៏បានលើកឡើងដែរថា ចំពោះលទ្ធផលការងារកន្លងមករបស់គណបក្សស្រុក ដែលបានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាខ្ពស់របស់សមាជិក សមាជិកាទាំងអស់ក្នុងការចូលរួមយ៉ាងផុសផុល និងបានបំពេញការងារយ៉ាងសកម្មនាពេលកន្លងមក ដោយបានយកចិត្តទុកដាក់ ពិនិត្យ និងតាមដានក្តាប់លើរាល់ខ្លឹមសារសំខាន់ៗទាំងឡាយ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ទាក់ទងនឹងការដឹកនាំរបស់គណគណបក្ស និងការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ លើការងារពង្រឹង និងពង្រីកកម្លាំងគណបក្សប្រជាជនកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឃុំ ជាមួយនឹងការរៀបចំគោលនយោនបាយថ្មីសម្រាប់អាណត្តិទី៥(ឆ្នាំ២០២២-២០២៧) ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា។

សូមបញ្ជាក់ថា លោក ជាម យៀប បានលើកឡើងដូចនេះ ក្នុងពិធីសំណេះសំណាលរវាងក្រុមតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ស្រុកពាមរក៍ ប្រហែលជាង៣០០នាក់ រួមទាំងបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img