30 C
Phnom Penh
Saturday, June 25, 2022

តំណាងរាស្ត្រខេត្តស្ទឹងត្រែង ណែនាំដល់បេក្ខជនដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តធ្វើល្អ ជាមួយប្រជាពលរដ្ឋជានិច្ច

ស្តាប់អត្ថបទជាសំឡេង

ស្ទឹងត្រែង៖ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងលោក ឡួយ  សុផាត  បានណែនាំដល់បេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ  សង្កាត់  នាពេលខាងមុខ  ត្រូវបន្តធ្វើល្អជាមួយប្រជាពលរដ្ឋជានិច្ច  និងត្រូវបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ  មានផ្លូវថ្នល់   ស្ពាន  ដាក់ប្រព័ន្ធភ្លើង  ជាដើមជូនពួកគាត់បានប្រើប្រាស់ឱ្យបានសមរម្យបំផុត  ទៅតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ 

ប្រសាសន៍របស់លោក ឡួយ  សុផាត  ធ្វើឡើងនៅថ្ងៃទី២៣  ខែមករា  ឆ្នាំ២០២៣  នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា  ភូមិស្រែគរ  ឃុំស្រែគរ  ស្រុកសេសាន  ខេត្តស្ទឹងត្រែង   ក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំ  និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវទីស្នាក់ការគណបក្សឃុំ  ដែលមានការអញ្ជើញចូលរួមពីលោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកាគណបក្សកម្ពុជាខេត្ត  និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងគ្រានោះ លោក ឡូយ សុផាត ក៏បានក្រើនរំលឹកដល់ក្រុមបក្សទូទាំងឃុំត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមបក្សឱ្យបានច្បាស់លាស់ និងបន្តរក្សាឱ្យបាននូវចលនារបស់បក្ស ក្នុងមូលដ្ឋានដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំកន្លងមកដោយនិរន្តរភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្ម ភាពឆ្ពោះទៅមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ពិសេសទាក់ទាញនូវទំនុកចិត្តលើការដឹកនាំអភិវឌ្ឍន៍ប្រទេសរបស់គណបក្សក៏ដូចជារាជរដ្ឋាភិបាល។

 នាឱកាសនោះផងដែរ  លោក ស្វាយ សំអ៊ាង បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយ បាននាំកម្ពុជាឱ្យមានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ និងបានបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាជន រហូតធ្វើឱ្យប្រជាជនមានការគាំទ្រភ្លូកទឹកភ្លូកដី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត