30 C
Phnom Penh
Saturday, October 1, 2022

តៃវ៉ាន់ ​ថា សមយុទ្ធ​របស់ចិន គឺជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្រ្ត ​សម្រាប់​ការ​លុកលុយ

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារទី០៩ខែសីហានេះថា ប្រទេសចិនកំពុងប្រើសមយុទ្ធយោធា ដែលខ្លួនចាប់ផ្តើមដើម្បីតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើជាផែនការយុទ្ធសាស្រ្តដើម្បីរៀបចំសម្រាប់ការលុកលុយដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

លោក Joseph Wu បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតៃប៉ិថា តៃវ៉ាន់នឹងមិនភិតភ័យឡើយ បើទោះបីជាសមយុទ្ធរបស់ ចិនជាញឹកញាប់ បានបំពានលើខ្សែបន្ទាត់កណ្តាលមិនផ្លូវការនៅច្រកសមុទ្រតៃវ៉ាន់ក៏ដោយ។

យោងតាមលោក Wu, “ប្រទេសចិនបានប្រើសមយុទ្ធនៅក្នុងសៀវភៅល្បែងយោធារបស់ខ្លួន ដើម្បីរៀបចំសម្រាប់ការលុកលុយតៃវ៉ាន់។ ចិនកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងបាញ់មីស៊ីល ក៏ដូចជាការវាយប្រហារតាមអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបង្ខិតបង្ខំសេដ្ឋកិច្ច ក្នុងការប៉ុនប៉ងធ្វើឲ្យតៃវ៉ាន់ចុះខ្សោយ ផងដែរ”។

លោក Wu និយាយថា “បន្ទាប់ពីសមយុទ្ធបានបញ្ចប់ ប្រទេសចិនអាចនឹងព្យាយាមធ្វើជាប្រចាំនូវសកម្មភាពរបស់ខ្លួន ក្នុងការប៉ុនប៉ងបំផ្លាញស្ថានភាពរដ្ឋរយៈពេលវែង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ទង្វើបែបនេះ បានគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងបង្ហាញច្បាស់ៗនូវមហិច្ឆតាភូមិសាស្ត្ររបស់ប្រទេសចិន ហួសពីតៃវ៉ាន់”។

លើសពីនេះ លោក Wu បានជំរុញឲ្យមានការគាំទ្រជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់ប្រទេសចិនពីការគ្រប់គ្រងច្រកសមុទ្រប្រកបដោយប្រសិទ្ធភាព។

ស្របពេលជាមួយគ្នានោះ មន្ត្រីមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រកាន់ខ្ជាប់នូវការវាយតម្លៃរបស់ខ្លួនថា ចិននឹងមិនព្យាយាមលុកលុយកោះតៃវ៉ាន់ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះនោះទេ។

គួរបញ្ជាក់ថា តៃវ៉ាន់ក៏បានចាប់ផ្តើមធ្វើសមយុទ្ធដែលបានកំណត់ពេលជាយូរមកហើយផងដែរ នៅថ្ងៃអង្គារទី០៩ខែសីហានេះ ដោយបានបាញ់កាំភ្លើងធំ Howitzer ទៅសមុទ្រនៅក្នុងស្រុក Pingtung ភាគខាងត្បូង៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត