27 C
Phnom Penh
Friday, September 30, 2022

តៃវ៉ាន់ ក៏ប្រកាសធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ដែរ

តៃវ៉ាន់ នឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសប្តាហ៍នេះ ជាសមយុទ្ធការពារដែនកោះ ប្រឆាំងនឹងការលុកលុយរបស់ចិន ខណៈទីក្រុងប៉េកាំង ក៏បានធ្វើសមយុទ្ធថ្មីៗជុំវិញអ្នកជិតខាងរបស់ខ្លួនផងដែរ។

យោងតាមកងទ័ពតៃវ៉ាន់បានឲ្យដឹងថា កងកម្លាំងរបស់កោះនេះ នឹងធ្វើសមយុទ្ធប្រឆាំងការចូលចតនៅតំបន់ចុងភាគខាងត្បូងនៃទីក្រុង Pingtung នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។

លោក Lou Woei-jye អ្នក​នាំ​ពាក្យ​កង​ទ័ព​ទី ៨ បាន​ប្រាប់ AFP ថា “យើង​នឹង​អនុវត្ត​សកម្មភាព​ប្រឆាំង​ការ​វាយ​ប្រហារ​របស់​សត្រូវ ​មក​លើ​កោះ​តៃវ៉ាន់”។

កងទ័ពនិយាយថា សមយុទ្ធនឹងរួមបញ្ចូលទាំងការដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកាំភ្លើងធំប្រហែល ៤០ គ្រឿងផងដែរ។

សមយុទ្ធរបស់តៃវ៉ាន់ បានកើតឡើងស្របពេលទីក្រុងប៉េកាំង​ ក៏បន្តធ្វើសមយុទ្ធផ្លូវអាកាស និងសមុទ្ររួមគ្នាកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក៏ដោយ លោក Lou ​និយាយ​ថា សមយុទ្ធ​របស់​តៃវ៉ាន់​ត្រូវ​បាន​កំណត់​ទុកជាយូរមកហើយ​ហើយ ​មិនមែន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តបទៅ​នឹង​សមយុទ្ធ​របស់​ចិននោះ​ទេ។

កោះនេះ តែងតែធ្វើសមយុទ្ធយោធា ប្រឆាំងការលុកលុយរបស់ចិន ហើយកាលពីខែមុនបានធ្វើលំហាត់វាយប្រហារពីសមុទ្រនៅក្នុង “ប្រតិបត្តិការស្ទាក់ចាប់រួមគ្នា” ដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត