27 C
Phnom Penh
Monday, July 15, 2024

តើអ្នកលួចឈូសឆាយយកដីព្រៃលិចទឹកនៅតំបន់ ៣ រួចពីសំណាញ់ច្បាប់បានទេ នៅពេលដែលអាជ្ញាធរខេត្តឲ្យចំណាត់ការរឿងនេះតាមផ្លូវច្បាប់

កំពង់ឆ្នាំង៖ បន្ទាប់ពីសារព័ត៌មាននានា បានចុះផ្សាយ ពីភាពអសកម្មរបស់មន្ត្រីជំនាញដែលបណ្ដោយឲ្យមានជនឆក់ឱកាស លួចឈូសឆាយដីព្រៃលិចទឹកតំបន់ ៣ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ប្រឆាំងនិងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រួចមក ក្រុមមន្ត្រីជំនាញខេត្តកំពង់ឆ្នាំង និងមន្ត្រីក្រសួងបានចុះទៅពិនិត្យផ្ទៀងផ្ទាត់លើផ្ទៃដីដែលរងការខូចខាតមានចំនួនជាង ១០០ហិចតា។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថាក្រោយពីមានបាតុភាពបែបនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្ត កំពង់ឆ្នាំង បានបញ្ជាឲ្យមន្ត្រីជំនាញសហការជាមួយនឹង សមត្ថកិច្ចចម្រុះ ដឹកនាំដោយក្រុមការងាររដ្ឋបាលជលផលថ្នាក់ជាតិ បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងរកឃើញទំហំនៃការខូចខាតដីព្រៃលិចទឹករបស់រដ្ឋអស់ ចំនួន ១៤៤ហិកតាពិតប្រាកដមែន។ ចំពោះករណីនេះ មន្ត្រីជំនាញរបស់លោកបានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្តអស់ហើយ រង់ចាំតែចំណាត់ការពីថ្នាក់ដឹកនាំតែប៉ុណ្ណោះ ជាមួយគ្នានេះដែរ អ្នកដែលបានពាក់ព័ន្ធ ក្នុងករណីបំពានច្បាប់យ៉ាងងងើលនេះ មន្រ្តីជំនាញរបស់ លោកក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចអស់ហើយដែរ។

គួររំឭកដែរថា ឱ្យតែរដូវបោះឆ្នោតចូលមកដល់ជនឈ្លាតឱកាសតែងតែលួច ឈូសឆាយដីព្រៃលិចទឹកតំបន់៣ យកធ្វើកម្មសិទ្ធិរបស់ខ្លួនជារៀងរាល់ពេល ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធររវល់ក្នុងការរៀបចំបោះឆ្នោត៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img