

Land Rover Discovery ត្រូវបានគេអោយឈ្មោះជារថយន្តប្រភេទ SUV ខ្នាតធំដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរ និងអាចប្រើប្រាស់លើមុខងារជាច្រើនយ៉ាងដែលមានជាមួយរថយន្ត។ ចំណុចសំគាល់ដ៏ងាយស្រួលរបស់ម៉ូដែលនេះគឺ ការរក្សារូបរាងដែលងាយនឹងចំណាំ ដូចនេះលោកអ្នកដែលជាអ្នកនិយមប្រើប្រាស់ម៉ូដែលនេះអាចធ្វើការកំណត់សំគាល់បានយ៉ាងងាយស្រួល ដោយមើលទៅលើការរចនារូបរាងរបស់វាពិសេសនាផ្នែកខាងក្រោយរបស់រថយន្តតែម្តង។ នេះជាការឌីហ្សាញដោយរក្សានូវ DNA ដើមទាំងស្រុងរបស់ Discovery។ សម្រាប់ឆ្នាំថ្មីនេះ Land Rover បានបញ្ចេញនូវម៉ូដែល All New Discovery សេរីឆ្នាំ 2022 ជាមួយនឹងការផ្លាស់ប្ដូររូបរាងមួយចំនួន។
ផ្នែកខាងក្រៅ ត្រូវបានបំពាក់ជាមួយសំណាញ់របាំងថ្មី ធ្វើអោយលំហូរខ្យល់ចូលបានល្អ ជួយអោយម៉ាស៊ីនរថយន្តត្រជាក់បានលឿន។ ស្តុបខាងមុខត្រូវបានរចនាបន្ថែមជាឆ្នូតៗពីក្រោមអំពូល LED ធ្វើអោយពន្លឺដែលបាញ់ចេញមកមានសភាពភ្លឺច្បាស់ និងស្រស់ស្អាត។


ផ្នែកខាងក្នុង បំពាក់នូវអេក្រង់ថ្មី 11.4 អ៊ីង បង្កើននូវការតភ្ជាប់ និងទំនាក់ទំនងអោយកាន់តែងាយស្រួល មិនតែប៉ុណ្ណោះលោកអ្នកអាចបញ្ជាមុខងារទូរស័ព្ទនៅលើអេក្រង់តាមរយៈ Apple Carplay ឬ Android Auto ផងដែរ។


All New Discovery សេរីឆ្នាំ 2022នេះពិតសាកសមជារថយន្ត SUV លំដាប់ខ្ពស់ពិតប្រាកដមែនដែលផ្ដល់នូវភាពទំនើបទាន់សម័យ ស៊ីវិល័យ ជូនអ្នកប្រើប្រាស់គ្រប់វ័យ។
ចំពោះលោកអ្នកដែលកំពុងតែស្វែងរករថយន្តសម្រាប់ការបើកបរលក្ខណៈគ្រួសារ មិនថាបើកនៅក្នុងក្រុង ឬចុះខេត្ត សូមជ្រើសរើសម៉ូដែលAll New Discovery សេរីឆ្នាំ 2022នេះចុះ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីនៃការបើកបរដែលផ្ដល់នូវផាសុកភាពខ្ពស់ និងសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើររបស់លោកអ្នក។


ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមធ្វើការទាក់ទងមកកាន់ ក្រុមហ៊ុន Land Rover Cambodia ឥលូវនេះ សម្រាប់ការកម្ម៉ង់ទុក និងការបើកបរសាកល្បងដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ 070 999 111 ឬទំព័រហ្វេសប៊ុកផេក Land Rover Cambodia (KH)។ លោកអ្នកក៏អាចអញ្ជើញមកកាន់ទីតាំងរបស់យើងខ្ញុំដោយផ្ទាល់នាអគារតាំងលក់លេខ 264A បណ្ដោយផ្ឡូវសហព័ន្ធរុស្សី។
ចុចទីនេះដើម្បីមើលផែនទី: https://goo.gl/maps/zx76WJ7gNjh5KFR28


អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews