31 C
Phnom Penh
Saturday, June 25, 2022

តើពិតទេ នាយ ប្រុញមិនទទួលបានឡានឡើយហើយថែមទាំងការថតក៏គ្មានបានប្រាក់ចំណូលដែរ?

តើពិតទេ នាយ ប្រុញមិនទទួលបានឡានឡើយហើយថែមទាំងការថតគ្មានបានប្រាក់ចំណូលដែរ បើយោងតាមគណនី ផេកឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះថាដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញ

ដែលចេញថតព្រោងព្រាត  ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ   ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ  ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់  ហើយក្មួយ ក៏មិនទទួលបានដែរពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ ។

នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញនិងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់

ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផលជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀតផង។

គួររំលឹកថា នាយប្រុញបានរៀបរាប់ថាការថតផ្សេងៗគឺគ្មានបានចំណូលនោះទេ ហើយល្បីថាទទួលបានឡានក៏គ្មានដែរ។

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត