27 C
Phnom Penh
Sunday, June 26, 2022

តើកម្ពុជានឹង អាមេរិកអាច មានទំនាក់ទំនងល្អដែរទេ

នៅក្នុងអំឡុងខួបទី៧២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ នេះ មន្រ្តីរាជរដ្ឋាភិបាល សាស្រ្តាចារ្យ និងប្រជាពលរដ្ឋខ្មែរសាមញ្ញ បានសម្តែងនូវចេតនាចង់ឃើញទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីហ៊ុន សែនបានពិភាក្សាអំពី ការបង្កើនកម្រិត នៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។

លោក គិន ភា អគ្គនាយកវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក បានវិវឌ្ឍន៍ទៅជាវិជ្ជមាន “មេដឹកនាំប្រទេស ទាំងពីរបានបង្ហាញសុច្ឆន្ទៈ ក្នុងការពង្រឹង ទំនាក់ទំនងជាមួយគ្នា។”

លោកបានបន្តថា ការចេញសេចក្តីថ្លែងការណ៍ ញឹកញាប់របស់អាមេរិក អំពីក្តីកង្វល់ទាក់ទង លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានចាត់ទុកថា ជារឿងរសើប និងជាកិច្ចការក្នុងរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋកម្ពុជា ក៏បានលើកឡើងថា ពួកគេក៏ចង់ឃើញកម្ពុជា និងសហរដ្ឋអាមេរិក មានទំនាក់ទំនងល្អជាមួយគ្នាផងដែរ។

អ្នកស្រី គាត លីហុង មានអាយុ៤២ឆ្នាំ ជាមន្រ្តីអង្គការផ្តល់សេវាសុខាភិបាលនៅម្ពុជា បាននិយាយថា ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់ដូចជាល្អប្រសើរ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។

លោក ចឹក ម៉េងហួរ អាយុ៤៤ឆ្នាំ ជាអ្នកសម្របសម្រួលផ្នែកព័ត៌មារបស់សហភាពសហព័ន្ធយុវជនកម្ពុជា បាន និយាយថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកកំពុងប្រសើរឡើង “ទំនាក់ទំនងកម្ពុជាជាមួយអាមេរិកកាន់តែល្អប្រសើរ បន្ទាប់ពីកម្ពុជា ក្លាយជាប្រធានអាស៊ាន ប៉ុន្តែខ្ញុំមិនដឹងថាទៅថ្ងៃមុខយ៉ាងណាទេ។”

លោកបានបន្តថា ទំនាក់ទំនងរវាងប្រជាជនខ្មែរ និងប្រជាជនអាមេរិក មានភាពល្អប្រសើរ ទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលមានការឡើងចុះក្តី។ “ខ្ញុំគិតថា ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបមកលើកម្ពុជា គ្រាន់តែ ប៉ះពាល់ប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះ”៕

លោក រ៉ាឌីបាននិយាយថា ៖ “ជាក់ស្តែង ប្រជាជនកម្ពុជា និងអាមេរិកមិនមានបញ្ហាអ្វីជាមួយគ្នាទេ។”

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត