ស្តាប់អត្ថបទជាសំឡេង
មីយ៉ាន់ម៉ា៖ ដោយយោងតាមប្រភពដែលស្និទ្ធិនឹងដំណើរការនីតិវិធីតុលាការមីយ៉ាន់ម៉ាបានឱ្យដឹងថា តុលាការដែលគ្រប់គ្រងដោយរបបយោធាបានកាត់ទោសអតីតមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៤ ឆ្នាំលើសំណុំរឿងជាច្រើនដែលរួមមានការកាន់កាប់វិទ្យុទាក់ទងដោយគ្មានអាជ្ញាបណ្ណផងដែរ។


ជ័យលាភីណូប៊ែលសន្តិភាពដែលមានអាយុ ៧៦ឆ្នាំទៅហើយនោះ បានជាប់បណ្តឹងជាច្រើនករណី បើគិតអំពីទំហំនៃការអនុវត្តទោសវិញមានរយៈពេលច្រើនជាង១០០ឆ្នំានៅក្នុងពន្ធនាគារ។ ទោះបីជាបែបណាក៏ដោយចុះ លោកស្រី អ៊ុង សានស៊ូជីបានបដិសេធចំពោះការចោទប្រកាន់ទំាងអស់នោះ។


ដោយឡែកក្រុមអ្នកគាំទ្ររបស់លោកស្រី បាននិយាយថា ករណីចោទប្រកាន់ចំពោះលោកស្រី គឺគ្មានមូលដ្ឋានអ្វីទំាងអស់ ដែលគេចាត់ទុកថាវាជាសេណារីយ៉ូបែបនយោបាយដើម្បីបញ្ច ឯណោះ ខណៈដែលការចាប់ខ្លួនមនុស្សអស់រាប់សិបពាន់នាក់ផ្សេងទៀត៕
អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews