តារាសម្ដែងសម្បូរទឹកភ្នែកតែងក្ដាប់បានតំណែងតួឯកស្ទើរគ្រប់រឿងកញ្ញា នី មុន្នីនាថ បានចេញមកបំផុតស្មារតីដល់យុវវ័យ ដើម្បីលើកស្ទួយវិស័យការអានសៀវភៅនៅកម្ពុជាឲ្យបានគ្រប់គ្នា។ ការបំផុសនេះស្របពេលដែលមានការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី ៩។


តារាស្រី នី មុន្នីនាថ បានលើកឡើងថា តោះចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយក្នុងវិស័យការអានសៀវភៅនៅកម្ពុជា។ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី ៩ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ០៩ ថ្ងៃទី ១០ និងទី ១១ ខែធ្នូ ឆ្នាំ ២០២២ នេះហើយ ដែលចាប់ផ្ដើមពីវេលាម៉ោង ៧ ព្រឹក ដល់ ៧ ល្ងាច ដែលមានទីតាំងស្ថិតនៅបណ្ណាល័យជាតិ។ ពាក្យស្លោកជាផ្លូវការ “មួយថ្ងៃអាន មួយថ្ងៃដឹង”។


កញ្ញា នី មុន្នីនាថ បានបន្តទៀតថា កម្មវិធី«ពិព័រណ៍សៀវភៅកម្ពុជា» លើកទី ៩ នៅឆ្នាំនេះ គឺកម្មវិធីយើងកាន់តែពិសេសជាងមុនជាមួយនឹងកំណើនស្តង់លក់សៀវភៅដែលនឹងមានជម្រើសសៀវភៅច្រើនជាងមុនសម្រាប់បងប្អូនពូមីងដែលជាអ្នកស្រលាញ់សៀវភៅទាំងអស់គ្នា។ កម្មវិធីរបស់យើងមិនមែនមានត្រឹមតែស្តង់លក់សៀវភៅតែមួយប៉ុណ្ណោះនោះទេ មានទាំងការបញ្ចុះតម្លៃពិសេសទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នឹងមានសកម្មភាពសប្បាយនានាផងដែរ។


តាមការកត់សម្គាល់ តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់ គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករ-សិល្បការិនី ក្នុងកិច្ចការងារសង្គមដូចជា, ការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់,ផ្សព្វផ្សាយការអប់រំផ្សេងៗ និងជាក់ស្ដែងពេលនេះ នី មុន្នីនាថ ចេញមកបំផុសយុវវ័យលើកស្ទួយវិស័យការអានសៀវភៅនៅកម្ពុជាជាដើម៕






ដោយ ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News