ទីភ្នាក់ងារ EIA បានចេញផ្សាយទស្សនវិស័យថាមពលរយៈពេលខ្លី (STEO) នៅ ក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយបានព្យាករណ៍ថា ទិន្នផលប្រេងអាមេរិក ទំនង ជាកើនឡើង ៣១ម៉ឺនបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២៤នេះ។ EIA ក៏បានរំពឹងដែរថា ទិន្នផលប្រេងឆៅរបស់សហរដ្ឋអាមេរិកនឹងមានប្រហែល១៣.៧១លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៥។ រីឯតម្រូវការប្រេងសកលនៅក្នុងឆ្នាំ ២០២៤នេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងលើសពីការប៉ាន់ស្មានហើយអាចនឹងឈានដល់កម្រិតខ្ពស់បំផុត។ ទីភ្នាក់ងារ EIA បានបញ្ជាក់ថា ការ ប្រើប្រាស់ប្រេងឆៅ និងឥន្ធនៈរ៉ាវរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១.១លានបារ៉ែលក្នុងមួយថ្ងៃ ដល់ ១០៣ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៤នេះ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New