អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយនៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មាធិការគោលនយោបាយការពារជាតិ និងការបរទេសនៃសភាអឺរ៉ុបអង្គការថា ណាតូផ្តោតសំខាន់តែលើការជួយអាវុធដល់អ៊ុយក្រែនប៉ុណ្ណោះ ខណៈការចូលជាសមាជិកភាពណាតូរបស់ទីក្រុងកៀវគឺទុកមួយឡែកសិន ។
លោក Stoltenberg បាននិយាយថា “ការផ្តោតសំខាន់លើអ៊ុយក្រែននៅពេលនេះគឺផ្តល់ការគាំទ្រដើម្បីជួយអ៊ុយក្រែនឲ្យទទួលបានជ័យជម្នះក្នុងឋានៈជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព ហើយការផ្តោតសំខាន់របស់យើងមិនមែនលើសមាជិកភាពនាពេលឥឡូវនេះទេ” ។


យោងតាមលោក Stoltenberg បានឲ្យដឹងទៀតថា ជម្លោះនៅអ៊ុយក្រែនទំនងជានឹងបន្តអូសបន្លាយពេលយូរអង្វែងទៀត ហើយប្រហែលជាមិនបញ្ចប់ត្រឹមរដូវក្តៅឆ្នាំ ២០២៣ នេះនោះទេ ។
លោក Stoltenberg បានបន្ថែមថា “វាគឺជាលទ្ធភាពដែលជម្លោះនៅអ៊ុយក្រែននឹងអូសបន្លាយពេល វាមិនចប់ត្រឹមរដូវក្តៅនេះនោះទេ ព្រោះថា សង្គ្រាមពិបាកនឹងទាយទុកជាមុនណាស់ ហើយពួកគេត្រូវការពេលវេលា ក៏ដូចជាជំនួយបន្ថែមផងដែរ” ។


គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ៥ ខែមកហើយ ក្រោយផ្ទុះការលុកលុយរបស់កងកម្លាំងទីក្រុងមូស្គូលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News