32 C
Phnom Penh
Wednesday, May 31, 2023

ដីធ្លីនៅតែជាបញ្ហាប្រឈមធំជាងគេនៅក្នុងឃុំត្បែង

នេះបើយោងទៅតាមលទ្ធផលនៃវេទិកាសាធារណៈរវាងរដ្ឋបាលស្រុក ជាមួយនឹងបងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង៨នៅក្នុងឃុំត្បែងទាំងមូល។ តែភាគច្រើនគឺជាការវាតទីកាប់ទន្ទ្រានដីរដ្ឋ ហ៊ុមព័ទ្ធធ្វើរបងដោយខុសច្បាប់ និងព្យាយាមតវ៉ាដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែប៉ុណ្ណោះ ចំណែកឯវិវាទដីធ្លីផ្សេងៗទៀត រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ឬឯកជននិងឯកជន ត្រូវបានដោះស្រាយបញ្ចប់ជាបន្តបន្ទាប់ និងនៅសល់ក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។

ត្បែងគឺជាឃុំចំណាស់ជាងគេមួយនៅក្នុងស្រុកបន្ទាយស្រី ដែលប្រជាជនមានទំនៀមទម្លាប់ប្រពៃណីអត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់ មានផ្ទៃដីធំល្វឹងល្វើយ និងពោរពេញទៅដោយសក្តានុពលទាំងផ្នែកទេសចរណ៍ និងកសិកម្ម ជាពិសេស ដោយសារឃុំនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅជាប់នឹងជើងភ្នំគូលែនតែម្តង ដែលជាហេតុធ្វើឱ្យមានគម្រោងអភិវឌ្ឍន៍ទាំងរដ្ឋនិងឯកជនជាច្រើន បាននិងកំពុងតែរីកដុះដាលនៅក្នុងតំបន់នេះ។

ជីវភាពរបស់អ្នកត្បែងមានភាពធូរធារជាងមុនច្រើនក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារចរន្តសេដ្ឋកិច្ចនៅក្នុងឃុំ ការងារនិងមុខរបរថ្មីៗដែលកើតចេញពីការវិនិយោគនៃវិស័យឯកជន ក៏ដូចជាកំណើននៃវិស័យទេសចរណ៍ និងកសិទេសចរណ៍ផងដែរ។ ដីធ្លីក៏ឡើងថ្លៃខ្លាំងជាងមុន ដែលមួយផ្នែកណាមួយនោះ ក៏ជាហេតុបង្កឱ្យមានទំនាស់ ក៏ដូចជាជំរុញឱ្យមានការតវ៉ាលើដីដែលបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់រឹតតែខ្លាំង ហើយដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងការអនុវត្តច្បាប់ និងការគោរពច្បាប់បន្ថែមទៀត ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់សង្គមសម្រាប់ការអភិវឌ្ឍយូរអង្វែង និងប្រកបដោយចីរភាពរបស់ឃុំត្បែងទាំងមូល។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img