បន្ទាយមានជ័យ៖ ថៅកែទិញស្រូវ២នាក់ប្តីប្រពន្ធគេស្គាល់ថា(សង្ហារនិងចែមួយទិញស្រូវ)កំពូលបោកប្រាស់ទិញស្រូវទៅលក់ បានលុយវេចរត់បាត់ធ្វើឱ្យប្រជាកសិករទឹកភ្នែក។
ឈ្មួញទិញស្រូវបោកប្រាស់មានឈ្មោះ វ៉ាន់ ហៅយ៉ាប់ ភេទប្រុស អាយុជាង៣០ឆ្នាំ និងប្រពន្ធឈ្មោះ អាមួយ មានអាយុជិត៣០ឆ្នាំ មានកូន៣នាក់ ប្រុស០២នាក់ ស្រី០១នាក់ រស់នៅភូមិសំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
អ្នកជិតខាងម្នាក់បានប្រាប់ថា៖ ឈ្មួញស្រូវប្តីឈ្មោះ វ៉ាន់ ហៅយ៉ាប់ និងប្រពន្ធឈ្មោះ អាមួយ ដែលគេស្គាល់ថា (សង្ហា និងចែមួយទិញស្រូវ) បានរកស៊ីទិញស្រូវដាក់តាមរោងម៉ាស៊ីនស្រូវក្នុងខេត្តបន្ទាយមានជ័យរយៈពេល៣ទៅ៤ឆ្នាំនេះទេ កាលពីរកស៊ីដំបូង មានរថយន្តជិះផ្ទាល់ខ្លួនម៉ាក់ហាយឡិនឌ័រ១គ្រឿង និងរថយន្តធុនធំដឹកស្រូវ១គ្រឿង ក្រោយមកបានទៅទិញរថយន្តធុនធំ១គ្រឿងទៀតពីអ្នកជិតខាង បង់រំលួសគ្មានលុយឱ្យគេ ម្ចាស់យកវិញនៅសល់រថយន្តធុនធំ១គ្រឿងរកស៊ីទិញស្រូវ។

អ្នកជិតខាងបានបញ្ជាក់ថា៖ កាលពីឆ្នាំ២០២១ឈ្មួញ២នាក់ប្តីប្រពន្ធនេះ បានដើរទិញស្រូវក្នុងខេត្តបន្ទាយមានជ័យពីប្រជាកសិករនៅស្រុកភ្នំស្រុក និងស្រុកមង្គលបូរីក្រោយលក់បានលុយរាប់ម៉ឺនបាតវិចរត់ចោលស្រុកម្តង ហើយត្រូវបានអ្នកតាមរកមុខបាត់រហូត១ឆ្នាំ ទើបលិចមុខទិញស្រូវនៅឆ្នាំ២០២២នេះ ដោយមកគ្មានលុយទិញស្រូវបាន ប្អូនប្រុសជីដូនមួយម្តាយខាងប្រពន្ធបានដាក់ហ៊ុនរកស៊ីដើរទិញស្រូវ ដោយចងការលុយឪពុកមាជាង៣ម៉ឺនដុល្លារ ប្អូនប្រុសលក់ស្រែបាន៧០ម៉ឺនបាតនិង៥.០០០ដុល្លារ និងទិញរថយន្តកាំម៉ារីឆ្លាម១គ្រឿង សម្រាប់ដើរទិញស្រូវ។

ឈ្មួញទិញស្រូវ២នាក់ប្តីប្រពន្ធនេះ ក្រោយបោកប្រាស់ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០២១ហើយ ដើរទិញស្រូវនៅស្រុកមង្គលបូរី និងស្រុកភ្នំស្រុក ប្រជាកសិករមិនលក់ឱ្យហើយបានហ៊ុនជាមួយបងជីដូនមួយដើរទិញ ទើបប្រជាកសិករព្រមលក់ស្រូវឱ្យដោយទិញឱ្យលុយពេញខ្លះ និងទិញកក់លុយខ្លះពេលយកស្រូវទៅលក់អោយរោងម៉ាស៊ីនបានលុយហើយវិចរត់បានជាលើកទី២។

បានបោកប្រាស់ប្រជាកសិករ២៣គ្រួសារ នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលលុយសរុបប្រមាណជិត៨០ម៉ឺនបាត ប្រហាក់ប្រហែលជិត៣ម៉ឺនដុល្លារ និងបោកប្រាស់ទាំងបងប្អូនជីដូនមួយដែលបានហ៊ុនរកស៊ីទិញស្រូវ២នាក់ បងប្អូនមានលុយ៣ម៉ឺនដុល្លារ និង៧០ម៉ឺនបាត និង៥០០០ដុល្លារទៀត និងទិញរថយន្តឆ្លាមឱ្យជិះ១គ្រឿងទៀតយកទៅបាត់។ ករណី២នាក់ប្តីប្រពន្ធឈ្មួញទិញស្រូវបោកប្រាស់ប្រជាកសិករទិញស្រូវមិនឱ្យលុយនេះឃើញមានប្រជាពលរដ្ឋចំនួន២៣គ្រួសារភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីជួយអន្តរាគមន៍តាមផ្លូវច្បាប់៕




ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News