មណ្ឌលគិរី៖ ឈើប្រណិតជាច្រើនម៉ែត្រគូប ដែលត្រូវក្រុមឈ្មួញប្រមូលលាក់ទុកក្នុងព្រៃត្រៀមដឹកជញ្ជូនទៅប្រទេសវៀតណាម ហើយក៏ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោក យូរ ប៊ុនស្រៀង ប្រធានស្នាក់ការប្រចាំការនៅខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងជំនាញពាក់ព័ន្ធកម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបប្រមូលដឹកជញ្ជូនយកប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ការបង្ក្រាបនោះកម្លាំងសហការធ្វើឡើងនៅវេលាម៉ោង ២០៖៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពឲ្យដឹងថាការជំនួញឈើប្រណិតនោះមានក្រុមឈ្មួញតែងរកស៊ីដឹកជញ្ជូនដោយលួចលាក់លើដងផ្លូវក្នុងចំណុចភូមិសាស្រ្តខាងលើនោះ។ ហើយជាក់ស្តែងនៅយប់នោះទើប លោក យូរ ប៊ុនស្រៀង ដឹកនាំកម្លាំង សហការជាមួយជំនាញពាក់ព័ន្ធចុះបង្ក្រាបបានតែម្តង។

ក្នុងការបង្ក្រាបនោះកម្លាំងក៏បានធ្វើការប្រមូលដឹកជញ្ជូនឈើប្រណិតទាំងនោះជាវត្ថុតាងទាំងអស់បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តធ្វើកណត់ហេតុចាត់ការបន្តតាមច្បាប់ ព្រៃឈើ៕
កម្លាំងនគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួនប្រជាពលរដ្ឋ ៣នាក់ខណះចុះហាមឃាត់គេកាប់កាប់ទន្ទ្រានរំលោភលើដីរបស់ខ្លួន
ខេត្តមណ្ឌលគិរី÷នៅព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២៣
មានករណីទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិអូរស្ពានសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នងចំនួន៤គ្រួសារ ក្រោយពីមានជនដទៃចូលមកកាប់ព្រៃលើដីពូកគាត់ៗក៏ហៅបងប្អូនមកជុំគ្នា រួចបានចុះទៅហាមឃាត់មិនឲ្យកាប់ព្រៃលើដីរបស់ខ្លួន ក៏ត្រូវប៉ូលិសនាំខ្លួន២នាក់ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋដែលត្រូវសមត្ថកិច្ចរបស់ខ្លួនមានឈ្មោះក្រើក ទ្រី ជាម្ចាស់ដីនិង ឈ្មោះ ព្រើន ស្រីនាងជាក្មួយម្ចាស់ដី។ នៅរសៀលថ្ងៃទី៤ខែមិថុនានេះបុរសម្នាក់ ទៀតឈ្មោះ ភ្លើង តឹក និងរថយន្តមួយគ្រឿងរបស់គាត់ក៏ត្រូវបានគេឃាត់ខ្លួននាំមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីផងដែរ។

បងប្អូនជនជាតិភាគតិចទាំងនោះនិយាយថា មានគេរៀបចំយកដីរបស់គាត់លក់ទៅឲ្យអ្នកផ្សេងទាំងខ្លួនមិន បានដឹង។ បងប្អូនប្រជាពលរដ្ឋនិយាយថា ពួកគាត់ចេញចូលដាំដំណាំអាស្រ័យផលរាល់ថ្ងៃ។ ” រហូត មកដល់ព្រឹកនេះខ្ញុំបានឃើញមានមនុស្ស៥នាក់មកកាប់ឆ្កាព្រៃលើដីរបស់ខ្លួនក៏នាំបងប្អូនទាំង៤គ្រួសារចុះទៅ
សួរនឹងហាមឃាត់មិនឲ្យកាប់ឆ្កាលើទីតាំងដីរបស់ខ្លួន”។
ការហាមប្រាមនេះមិនបានប៉ុន្មានផង ពោលគឺរយៈពេលតែ១៥នាទីក្រោយមកក៏ស្រាប់តែឃើញមានកំលាំងនគបាលនៃស្នងកាដ្ឋានខេត្តចុះបំបែកព្រមទាំងនាំប្រជា ពលរដ្ឋចំនួន២នាក់ស្នងការខេត្តភ្លាមៗ។

ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងចំនួន៤ គ្រួសារ រស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ដែលមានដីនៅចំណុច អូស្ពានឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី កំពុងតែមានសេចក្តីភ័យព្រួយបារម្ភគ្រប់បញ្ហា.. ពាក់ព័ន្ធនឹងដី ថ្នូរខ្មោចបូរាណ ជាដីព្រៃតំណម.. ដីភូមិចាស់របស់ពួកគាត់ ដែលមាន បុគ្គលមានអំណាចពីរនាក់ដែលគេដឹងថាជាស្នងការងខេត្តមណ្ឌលគិរី និងម្នាក់ទៀតឈ្មោះធីម សៀងហៃ ហៅឆាយ។ ទាំង២នាក់មានគំនិតរៀបឯកសារក្លែងដើម្បីគ្របដណ្ដប់លើដីពលរដ្ឋជនជាតិដើមភាគតិច៤គ្រូសារលក់ឲ្យអ្នកផ្សេង។

គួរបញ្ជាក់ថា កាលថ្ងៃទី៣១ខែ ឧសភា ឆ្នាំ២០២៣ ស្នងការនគបាលខេត្តធ្លាប់កោះហៅមនុស្ស៣នាក់ឲ្យចូលបំភ្លឺនៅស្នងការនោះមានឈ្មោះ ១,ភ្លើង សុតឹក ភេទប្រុស, ២-ញ៉េវ ម្លឿង ភេទប្រុសនិង៣, ក្រើត ទ្រី ភេទប្រុស។
បច្ចុប្បន្នក្រុមគ្រួសារអ្នកទាំងបីនាក់កំពុងតែអុជធូបសុំសេចក្តីសុខសេចក្តីចម្រើន..សូមឲ្យអ្នកទាំងបីនាក់ផុតទុកពីរនិងបានចេញពីស្នងការមកផ្ទះវិញ។

មិនអាចទាក់ទងសុំការបំភ្លឺ ពីមន្ត្រីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានទេ។ គេហទំព័រយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគី៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News