27 C
Phnom Penh
Monday, July 15, 2024

ជើងខ្លាំងយកកាំភ្លើងគំរាមជាងកាត់សក់យីហោ RHM នៅម្តុំសង្កាត់បឹងត្របែក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់បុរសម្នាក់បើករថយន្តលុចស៊ីស570 ស្លាកលេខ ភ្នំពេញ 2AG-2222 ចូលគំរាមជាងកាត់សក់ហាងកាត់សក់យីហោ RHM ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមាន រាជធានីភ្នំពេញ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភានេះ។

ជើងខ្លាំងដែលសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក G-lock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។

មូលហេតុដែលនាំឲ្យបុរសខាងលើខឹងស្រែកឡូឡា និងគំរាមប្រើប្រាស់អាវុធនេះ គឺដោយសារតែបុគ្គលិកនៅក្នុងហាងកាត់សក់ ហាមឃាត់កុំឲ្យសើចឮពេកព្រោះរំខានភ្ញៀវដទៃដែលនៅក្បែរនោះ។

តាមការអះអាង កាំភ្លើងសៀតចង្កេះគំរាមបាញ់ជាងកាត់សក់នោះ ជាកាំភ្លើងប្រើហ្គាស គ្រាន់តែគាត់មានគ្រាប់កាំភ្លើងមែនទែន៣គ្រាប់ ទៅគំរាមគេ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ទោះជាកាំភ្លើងហ្គាស ឬកាំភ្លើងគ្រាប់ពិតក៏ដោយ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមច្បាប់ ដោយចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img