26 C
Phnom Penh
Saturday, October 1, 2022

ជួបគ្នាចុងក្រោយ Man Utd បំបាក់ Liverpool ៤-០ ចុះយប់នេះវិញនៅ Premier League?

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានយកឈ្នះគូប្រជែង Liverpool ៤ទល់នឹង០ កាលពីប្រកួតមិត្តភាព Pre season នៅប្រទេសថៃ មុនជួបគ្នាជើងទី១ នៅលីគកំពូលអង់គ្លេស Premier League នាម៉ោង ០២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

ក្រុមទាំងពីរសុទ្ធតែពុំទទួលបានជ័យជម្នះដូចគ្នា ក្រោយឆ្លងកាត់បើករដូវកាលថ្មី ២ប្រកួតមកនេះ នៅពេលក្រុមម្ចាស់ផ្ទះ Man Utd បានលេងចាញ់ទាំង ២ប្រកួត ពោលគឺចាញ់ Brighton Hove & Albion ក្នុងលទ្ធផល ២ទល់នឹង១ នៅថ្ងៃបើកឆាកនាកីឡដ្ឋាន Old Trafford របស់ខ្លួន មុនមកចាញ់ម្ចាស់ផ្ទះ Brentford ៤-០ ដូចទៅនឹងការចាញ់ ២ប្រកួតជាប់គ្នាចុងក្រោយនារដូវកាលឆ្នាំ២០២១-២០២២ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅបណ្តោះអាសន្ន លោក Ralf Rangnick ដែរ។

ចំណែកឯក្រុមរបស់លោក Jurgen Klopp វិញបានលេងស្មើទាំង ២ប្រកួតទល់នឹង Fulham ២-២ និងស្មើ ១-១ ពេលប៉ះ Crystal Palace។ ហង្សក្រហម Liverpool ពុំទាន់ចាញ់ការប្រកួតណាមួយឡើយក្នុងលីគនៅពេលជួប United ៨លើកចុងក្រោយនេះ និងរកបាន ១៨ពិន្ទុផងដែរ ពីការជួបគ្នាសរុប ២៤លើកមកនេះ។

លើសពីនេះទៀត គិតចាប់តាំងពី United បានចាញ់ក្រុមភ្ញៀវ Liverpool នាខែមីនា ឆ្នាំ២០១៨ មកក្នុងលីគ ពួកគេបានបណ្តេញគ្រូបង្វឹក ២រូបផងដែរចេញពីតំណែងរួមមានលោក Jose Mourinho និងលោក Ole Gunnar Solskjaer៕

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img