26 C
Phnom Penh
Saturday, October 1, 2022

ជុំវិញសំណុំរឿងឃាតកម្មលោក ខា សូកជី រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ថាអាមេរិកក៏ធ្លាប់មានកំហុសដែរ 

(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាលម៉ាន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថាអារ៉ាប៊ីសាអូឌីតបានព្យាយាម ទប់ស្កាត់កុំឱ្យកំហុស ដូចជាអំពើឃាតកម្មលើអតីតអ្នកកាសែត លោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi) កើតឡើងសាជាថ្មី តែអាមេរិកខ្លួន ឯង ក៏ធ្លាប់បានប្រព្រឹត្តកំហុសផងដែរ ក្នុងនោះរួមមានទាំងនៅក្នុងប្រទេសអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។ 

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសអារ៉ាប៊ីសាអូឌីត លោក អាប់ឌែល អាល់ជូបៃ (Adel al-Jubeir) លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថាលោក បៃដិន បានលើកឡើងពីសំណុំរឿងឃាតកម្មលោក ខាសូកជី កាលពីឆ្នាំ២០១៨ នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី នៅឯកិច្ចសន្ទនាជាមួយព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន។ 

លោក ជូបៃ បានគូសបញ្ជាក់ដោយស្រង់សម្ដីរបស់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ដូច្នេះថា «វាមិនដំណើរការឡើយ នៅពេលដែលសហរដ្ឋអាមេរិក ព្យាយាមបញ្ចូលឥទ្ធិពល ឬដាក់គុណតម្លៃលើអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់ ហើយជាលទ្ធផល វាតែងតែជះផលអាក្រក់មកវិញ។ ដ្បិតការព្យាយាម ដាក់គុណតម្លៃលើប្រទេសដទៃដោយកម្លាំងបាយ វាមិនទទួលជោគជ័យទេ»។ លោកបន្ថែមថាប្រទេសនីមួយៗមានគុណតម្លៃផ្សេងៗគ្នា ហើយ គុណតម្លៃទាំងនោះគួរតែត្រូវបានគោរព។ 

គួរបញ្ជាក់ថា លោក ចូ បៃដិន បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រសប្ដាហ៍នេះក្នុងនាមជាប្រធានាធិបតី អាមេរិក និងជាដំណើរទស្សនកិច្ចពោរពេញដោយការរិះគន់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស តួយ៉ាងគឺសំណុំរឿងឃាតកម្មលើអ្នកកាសែត លោក ខាសូជី តែម្ដង៕ 

ដោយ៖ Puthinews

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត