26 C
Phnom Penh
Saturday, October 1, 2022

ជីវិតកម្សាន្ដ ក្រោយដឹងថា អតីតសង្សា weir ជិតរៀបការ Bella តួឯកស្រីក្នុងរឿង បុព្វេសន្និវាស បង្ហោះរូបទៅវត្តយ៉ាងកក់ក្តៅ

តារាសម្ដែងស្រី Bella បានបង្ហោះរូបភាពកាន់ដៃម្តាយទៅធ្វើបុណ្យនៅវត្តយ៉ាងកក់ក្តៅ រួមជាមួយនឹងសំណេរយ៉ាងខ្លីថា   ”ធម៌ចែកឱ្យជួប សូមនាំមកនូវបុណ្យកុសល”។

ទន្ទឹមនោះមិត្តភ័ក្ដិក្នុងវិស័យសិល្បៈ ដូចជា Aff Thaksorn, Taew Nathaphon, Mint Nawindaសុទ្ធតែបានចូលមក Comment រូបភាព Emojis ជាបេះដូង រួមទាំងអ្នកគាំទ្រ ក៏បានចូលមកលើកទឹកចិត្ត និងជាកម្លាំងចិត្តដល់ Bella ដូចគ្នាផងដែរ។

គួររំឭកដែរថា  តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” Bella Ranee បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយតារា សម្ដែងប្រុស weir sukollawat ។ ក្រោយអ្នក ទាំងពីរក៏ត្រូវបានមហាជនដឹងឮថា ស្រលាញ់គ្នាមក ជាង៩ឆ្នាំហើយ។ ជាក់ស្ដែងបន្ទាប់ពី បែកគ្នាមិនទាន់បានប៉ុន្មានផង weir បានប្រកាសដំណឹងថា លោក កំពុងត្រៀមខ្លួនរៀបការជាមួយកូនក្រមុំ ដែលជាបុគ្គលមានប្រាក់រាប់លានវិញ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត