បន្ទាយមានជ័យ៖ ជម្ងឺធ្វើទុក្ខម្តាយពេកបើរថយន្តទៅពេទ្យ ខ្វះការប្រុងប្រយ័ត្នបុករះស្លាប់អ្នកជិៈម៉ូតូម្នាក់ និងរុលទៅបុកហាងលក់គ្រឿងសំណង់មួយកន្លែងខូចខាតសម្ភារៈ ដែលកើតឡើងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខុង សុវ៉ាន ភេទប្រុសអាយុ៦៧ឆ្នាំ(មុខរបបរត់ម៉ូតូឌុប)រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ប្រភពពីកន្លែងកើតហេតុថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តTOYOTA.RAVO ពាក់ផ្លាកលេខបាត់ដំបង2C.9055 បានបើកបរក្នុងទិសដៅខាងត្បូងទៅជើងហើយឡើងផ្លូវជាតិលេខ៥បានរ៉ុលទៅបុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមពាក់ផ្លាកបន្ទាយមានជ័យ2A.4518 ដែលបើកបរក្នុងទិសដៅពីកើតទៅលិចបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយម៉ូតូជាប់ក្រោមរថយន្តរុលទៅបុកហាងលក់គ្រឿងសំណង់បណ្តាលរងការខូចខាតហើយភ្លាមៗឃើញរថយន្តកាំម៉ារីបាឡែនមកសាងក្នុងរថយន្តមានស្ត្រីចំណាស់ម្នាក់និងអ្នកបើកបររថយន្តទៅបាត់។
ក្រោយពេលកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានចុះមកពិនិត្យវាស់វែងបានប្រាប់ថា៖ មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយអ្នកបើកបររថយន្តបានដឹកម្តាយមានជំងឺទៅពេទ្យនៅពេលជម្ងឺម្តាយកំពុងធ្វើទុក្ខក្នុងរថយន្តហើយភ័យស្លន់ស្លោរបានច្រឡំជាន់រ៉ាថាជាន់ហ្វ្រាំងទើបបុករះបណ្តាលស្លាប់អ្នកបើកបរម៉ូតូម្នាក់ និងម៉ូតូក្រោមរថយន្តហើយរុលទៅបុកហាងលក់គ្រឿងសំណង់បណ្តាលខូចខាត។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ក្រោយធ្វើការវាស់វែងហើយជនរងគ្រោះដែលស្លាប់ប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណីយ៍។ រថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបានរកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយតាមច្បាប់ជាមួយសាច់ញាតិអ្នកស្លាប់ ហើយនិងសងការខូចខាតគ្រឿងសំណង់៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News