26 C
Phnom Penh
Tuesday, February 7, 2023

ជនសង្ស័យភ្ជង់ប្លន់យកកាបូបពីប្ដីប្រពន្ធមួយគូ អស់លុយជាង ៦០០០ ដុល្លារ ដោយសុវត្ថិភាព

ជនសង្ស័យមួយក្រុម ប្រដាប់ដោយអាវុធខ្លី កាំបិត ស្ទាក់ភ្ជង់ប្លន់យកកាបូបលុយពីប្ដីប្រពន្ធមួយគូកំពុងជិះម៉ូតូវិលត្រឡប់មកពីលេងផ្ទះបងប្អូនវិញ គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ១១ និង១៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ៣០ម៉ែត្រ ខាងត្បូងផ្សារទួលពង្រ ចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២ នាក់ប្ដីប្រពន្ធ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1M-9509 ឌុបគ្នាមកពីលេងផ្ទះបងប្អូន នៅក្បែរវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ វិលឆ្ពោះទៅផ្ទះនៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីជើងទៅត្បូង គ្រាន់តែជិះហួសផ្សារទួលពង្របានបន្តិច ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូហុងដាឌ្រីម គ្នា២នាក់ មកធ្វើសកម្មភាពលូកដកសោម៉ូតូ តែមិនរលត់។ បន្តជិះទៅមុខបានបន្តិច ស្រាប់តែជនសង្ស័យមកកៀរម្ដងទៀត ជនរងគ្រោះលើកជើងធាក់លើជនសង្ស័យ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងផ្សេងទៀត ប្រដាប់ដោយអាវុធខ្លីកាំបិត ភ្ជង់គំរាមឆក់យកកាបូបបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព។

សម្ភារៈក្នុងកាបូបរួមមាន ៖ លុយ ខ្សែកមាស និងខ្សែដៃ ទម្ងន់ ១,៥ តម្លឹង ទូរស័ព្ទដៃ ២ គ្រឿង សរុបអស់ជាង ៦០០០ ដុល្លារ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ ប្ដីប្រពន្ធ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមរកចាប់ខ្លួនក្រុមជនសង្ស័យតែងតែធ្វើសកម្មភាពលួចឆក់ប្លន់ ក្នុងមូលដ្ឋានមកផ្ដន្ទាទោសតាមច្បាប់៕


ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img