22 C
Phnom Penh
Thursday, January 23, 2025

ជនសង្ស័យចំនួន០៩នាក់និងរថយន្ត០៥គ្រឿងពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់

ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនជនសង្សយ័ ពាក់ព័ន្ធ ជួញដូរថ្នាំញៀនចំនួន០៩នាក់ នឹងវត្តុតាងរថយន្តចំនួន០៥គ្រឿងទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់កាលពីរសៀលថ្ងៃទី ៨ខែកុម្ភៈឆ្នាំ ២០២៣។

លោក វរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ បានឱ្យដឹងថា ជនជាប់សង្ស័យចំនួន០៩នាក់ ខាងលើនេះពាក់ព័ន្ធអំពើ ជួញដូរ និងរក្សា ទុកគ្រឿង ញៀនត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចាប់ខ្លូនក្នុងបទល្មើសជាក់ ស្តែង០២ករណីផ្សេងគ្នា ដោយខ្លះតាមចាប់ខ្លួនដល់ក្រុងភ្នំពេញ និងមួយចំនួន ចាប់ខ្លួននៅភូមិឬទី្ធ២ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹង ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើមានឈ្មោះទី០១.ឈ្មោះ ថន ផល្លា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនជាតិខ្មែរ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ទី០២ឈ្មោះ ផន ស្រីណា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី០៣ឈ្មោះ ឈឹម ស្រីអូន ភេទស្រី អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី០៤ឈ្មោះ ផាន់ លំអង ភេទប្រុស អាយ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ។ ស្នាក់នៅភូមិ ឫទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី០៥.ឈ្មោះ សឿន ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅភូមិ ឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី០៦.ឈ្មោះ ឆន សុឃឿន ភេទប្រុស ជនជាតិខ្មែរ អាយុ ៤២ឆ្នាំ មិនពិតប្រាកដ។ ស្នាក់នៅ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី០៧ឈ្មោះ យ៉ង សុភាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចំការកៅស៊ូ ស្នាក់នៅ ភូមិតាពៅ ឃុំតានៃស្រុកព្រៃនប់ ព្រះសីហនុ។ ទី០៨.ឈ្មោះ ធី ឡុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចំការកៅស៊ូ ស្នាក់នៅភូមិតាពៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី០៩ឈ្មោះ ណាំ វ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន១៥កញ្ចប់ (ធំ១០កញ្ចប់ តូច០៥កញ្ចប់) ទម្ងន់២គីឡូក្រាមទាំងសម្បក.ម្សៅសថ្លា ០១កញ្ចប់ធំ ០៥កញ្ចប់ តូចទម្ងន់ ២១៨,៩៤ក្រាម ថ្លឹងទាំងសម្បក.ក្រាមសថ្លា ពណ៍ទឹកប្រាក់លាយ មាស នឹង បៃតងសញ្ញាកាហ្វេ មានផ្កាយ៥ ជាសម្គាល់ ចំនួនមួយកញ្ចប់ ទម្ងន់ប្រហែល០១គីឡូក្រាម (សង្ស័យជា សារធាតុញៀន) ថ្នាំគ្រាប់ផ្កាឈូក០៤គ្រាប់, ដបជក់០៣, ទូរស័ព្ទ០៥គ្រឿង, រថយន្ត០៥គ្រឿង, ម៉ូតូ០១គ្រឿង និងប្រាក់ ២០ម៉ឹនរៀល៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img