27 C
Phnom Penh
Monday, July 15, 2024

ជនសង្ស័យចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ នៅស្រុកស្វាយទាបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ខេត្តស្វាយរៀង៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្វាយទាបឃាត់ខ្លួន

តាមដិការរបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីគេចខ្លួនអស់២ឆ្នាំមកហើយ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ តាមដិការលេខ ១៨៩ បក ច ខ/២១ចុះថ្ងៃទី០២ ខែសីហាឆ្នាំ២០២១ ដោយលោក ងូវ ចាន់ផូ ចៅក្រមេស៊ីបសួរអមសាលាដំបូងខេត្តស្វាយរៀងបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថុង ពន្លឺ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានបន្តទៀតថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបាននៅវេលាម៉ោង៣:២០នាទីរសៀល ថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣ នៅផ្ទះម្តាយមីងជនសង្ស័យ ភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។

កន្លងមកជនសង្ស័យខាងលើបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រទឹកដីស្រុកស្វាយទាបគឺយ៉ាងសកម្ម និងរត់គេចខ្លួនពីសមតកិច្ចបានរហូត តែពេលនេះគេចមិនផុតសំណាញ់សមត្ថកិច្ចឡើយ ដូចពាក្យចាស់ពោលថា( ជុងមិនភ្លេចកុកទេតែកុកតើដែលភ្លេចជុង)។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img