27 C
Phnom Penh
Thursday, December 8, 2022

ជនជាតិ រុស្ស៊ី ជាង ១៩៤,០០០ នាក់ហើយសម្រុកចេញពីប្រទេស ក្រោយ លោក ពូទីន ប្រកាសកែនទ័ព

ជនជាតិរុស្ស៊ីជាង ១៩៤,០០០ នាក់ហើយបានភៀសខ្លួនទៅកាន់ប្រទេសហ្វាំងឡង់ ហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសកែនទ័ពមួយផ្នែកក្នុងប្រទេសដើម្បីទៅប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ។
ប្រទេសហ្សកហ្ស៊ីបាននិយាយថា ជនជាតិរុស្សីជាង ៥៣,០០០ នាក់បានចូលទៅក្នុងប្រទេសនេះ ចាប់តាំងពីសប្តាហ៍មុនមក ខណៈទីភ្នាក់ងារ ឆ្មាំ ព្រំដែន ហ្វាំងឡង់ក៏ បាន និយាយផងដែរ ថា មនុស្ស ជាង ៤៣,០០០ នាក់ បាន មកចូលមក ដល់ប្រទេស ក្នុងរយៈពេលដូចគ្នានេះ។

ដោយឡែក មន្ត្រីនៅប្រទេសកាហ្សាក់ស្ថានវិញបានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ី ៩៨,០០០ បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួន ខណៈ ៣,០០០ នាក់ទៀតបានចូលប្រទេសម៉ុងហ្គោលីដែលមានព្រំប្រទល់ជាប់គ្នា។

ប្រទេសហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន ដែលធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀតសុទ្ធតែផ្តល់ការចូលដោយគ្មានទិដ្ឋាការដល់ជនជាតិរុស្ស៊ី ជាអំណោយផលមួយសម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវគោកដើម្បីគេចពីការកែននេះ ខណៈប្រទេសហ្វាំងឡង់ និងន័រវែសគឺត្រូវការទិដ្ឋាការសម្រាប់ការចូលទៅកាន់ទឹកដីរបស់ខ្លួន។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា គោលបំណងនៃការប្រកាសកែននេះគឺសំដៅតែលើបុរសប្រហែល ៣០០,០០០ នាក់ប៉ុណ្ណោះដែលមានអាយុពី ១៨ ទៅ ៥០ឆ្នាំ ប៉ុន្តែដោយសារតែមានការឃោសនាពីព័ត៌មានខាងក្រៅបង្កឱ្យពលរដ្ឋរុស្ស៊ីមានការភ័យខ្លាច និងរត់គេចខ្លួនពីការកែននេះ ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img