27 C
Phnom Penh
Friday, September 30, 2022

ជនជាតិវៀតណាម ៤០០នាក់ ដែលត្រូវបានគេបោកបញ្ឆោតមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ

អាជ្ញាធរវៀតណាម និងកម្ពុជា បានសហការគ្នាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ៤០០នាក់ ដែលត្រូវបានបោកបញ្ឆោតនិងលក់មកកម្ពុជា។

មកទល់ពេលនេះ អាជ្ញាធរក្នុងប្រទេសវៀតណាម និងកម្ពុជា បានធ្វើការរួមគ្នា ដើម្បីផ្ទៀងផ្ទាត់ករណីដែលជនជាតិវៀតណាម ត្រូវបានក្រុមជួញដូរមនុស្សនាំមកកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចសហប្រតិបត្តិការនេះនាំឱ្យជនជាតិវៀតណាមជិត ៤០០ នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកមកផ្ទះវិញ។

មួយរយៈចុងក្រោយនេះ ត្រូវបានគេរាយការណ៍កាន់តែច្រើនឡើងថា មានជនជាតិវៀតណាមជាច្រើនត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជា។

ក្នុងករណីភាគច្រើន ក្រុមជួញដូរបានផ្សព្វផ្សាយសេវាកម្មរបស់ពួកគេនៅលើ Facebook និង Zalo ដែលជាកម្មវិធីផ្ញើសារ និងហៅទូរសព្ទរបស់វៀតណាម ដោយផ្តោតលើមនុស្សដែលគ្រប់អាយុធ្វើការ ប៉ុន្តែមិនមានការងារជាប់លាប់ ដោយសន្យាផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែរហូតដល់រាប់ពាន់ដុល្លារ។

ជាធម្មតាជនរងគ្រោះត្រូវបានរត់ពន្ធចូលប្រទេសកម្ពុជាខុសច្បាប់ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនបរទេស។

ម្ចាស់ក្រុមហ៊ុនទាំងនេះនឹងស្នើឱ្យបុគ្គលិកវៀតណាមរបស់ពួកគេបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នាដែលក្លែងបន្លំជាគេហទំព័រពាណិជ្ជកម្ម ឬវេទិកាវិនិយោគហិរញ្ញវត្ថុ ដើម្បីទាក់ទាញអតិថិជនដែលមិនអោយមានការសង្ស័យ។

យោងតាមនគរបាលបានឱ្យដឹងថា បើមិនព្រមធ្វើទេ កម្មករវៀតណាមទាំងនោះនឹងត្រូវគេវាយ និងបង្អត់អាហារ។

ក្នុងករណីផ្សេងទៀត មនុស្សដែលគេរត់ពន្ធមកកម្ពុជារួមមានស្ត្រីវ័យក្មេងដែលត្រូវបានបង្ខំឱ្យធ្វើជាពេស្យាចារ។

ជនរងគ្រោះបានប្រាប់ប៉ូលីសថា អ្នកណាដែលចង់ត្រឡប់ទៅប្រទេសវៀតណាម ត្រូវតែទាក់ទងក្រុមគ្រួសាររបស់ពួកគេជាមុនសិន ហើយបង់ប្រាក់ធានាប្រហែល ៨០-១០០លានដុង (៣,៤៤៦ ដុល្លារ)។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត