29 C
Phnom Penh
Thursday, June 8, 2023

ជនជាតិចិនពីរនាក់ មានទំនាស់ពាក្យសំដីក្លាយជាហឹង្សា ម្នាក់ចូលពេទ្យ ម្នាក់គេចខ្លួន នៅការដ្ឋានកិនថ្មស្រុកភ្នំស្រួច

កំពង់ស្ពឺ៖ បុរសជាជនជាតិម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច បន្ទាប់ពីត្រូវជនដៃដល់ជាជនជាតិចិនដូចគ្នាបានយកកាំបិតចុងស្រួចចាក់បណ្តាលឱ្យរងរបួសធ្ងន់។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២២ ស្ថិតក្នុងការដ្ឋានកិនថ្មមួយកន្លែងដែលមាន(យីហោ តៃវ៉ាន់ខាំហ្វា)ក្នុងភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ ជាអ្នកធ្វើការជាមួយគ្នានៅក្នុងការដ្ឋានកិនថ្មមួយកន្លែងនៅទីតាំងខាងលើ ហើយហឹង្សានេះផ្តើមចេញពីជម្លោះពាក្យសម្តី។ នៅមុនពេលកើតហេតុ ជនបង្កឈ្មោះ BU HUAZHAO ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិចិន បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់ទៅលើឈ្មោះ WANG JINYONG ភេទប្រុស សញ្ជាតិចិន អាយុ៣៨ឆ្នាំ ត្រូវចំដើមទ្រូងខាងឆ្វេងមួយកាំបិត និងស្មាឆ្វេងផ្នែកខាងក្រោយមួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួន។

សូមបញ្ជាក់ថា ដោយស្ថានភាពរបួសធ្ងន់ធ្ងរជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកជនសង្ស័យ កម្លាំងនគរបាលកំពុងដុតដៃដុតជើងស្វែងរកតាមចាប់ខ្លួន៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img