30 C
Phnom Penh
Wednesday, December 7, 2022

ឆេះហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ១១នឹង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២…

មានហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្តាលឱ្យខូចខាតរថយន្តដែលកំពុងធ្វើការជួសជុលក្នុងយានដ្ឋាននោះអស់ជាច្រើនគ្រឿង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាំទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ខណ:ពេលនេះ អគ្គិភយ័បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានការជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់ ពីកម្លាំងបង្កានិងបង្ក្រាបអគ្គិភ័យបានទាន់ពេលវេលា ចំពោះទំហំនៃការខូចខាត ឬក៏មូលហេតុនៃការឆេះនេះ នូវពុំទាន់ដឹងថាអស់ជាទឹកប្រាក់ប៉ុន្មាន ឬបណ្តាលមកពីអ្វីឱ្យប្រាកដនៅឡើយទេ នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំជាម្រាបជូនពេលក្រោយ៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img