ព្រះវិហារ៖ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង ដែលទីតាំងស្ថិតនៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូមែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីនៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ប៊ុនសឿង ជាមន្ត្រីបរិស្ថានខេត្តព្រះវិហារ។


ចំពោះការខូចខាតមាន ផ្ទះចំនួន ១ខ្នង អស់ទាំងស្រុង ទំហំ ៨×៤៥មែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តា រួមនឹងសម្ភារមួយចំនួនទៀត ដូចជារថយន្តសាំយ៉ុងចំនួន ១គ្រឿង, រថយន្ត Land Cruiser ចំនួន ១គ្រឿង, កំព្យូទ័រចំនួន ២គ្រឿង, ម៉ាស៊ីនព្រីនចំនួន ១គ្រឿង, និងឯកសារពាក់ព័ន្ធដែនជម្រកមួយចំនួនទៀត។ ក្រៅពីនេះក៏បានឆេះគ្រាប់កាំភ្លើងចំនួន ២០០គ្រាប់, ម៉ាស៊ីនត្រង់សឺន័រចំនួន ១៥គ្រឿង, សាឡុង ១ឈុត, គ្រែដេកចំនួន ៨, តុងឿ ៣ និងម៉ូតូចំនួន ២គ្រឿង។


សូមបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងករណីនេះ សមត្ថកិច្ច មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលបានពត៌មានយឺតពេល និងផ្លូវឆ្ងាយ៕


អត្ថបទ និងរូបភាពដោយPuthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews