ខេត្តបាត់ដំបង៖ ពួកក្មេងទំនើង២ក្រុមបានប្រយុទ្ធវាយតប់គ្នាយ៉ាងកំរោល បណ្ដាលឲ្យម្នាក់របួសធ្ងន់ធ្ងរ ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនភាគីទាំង២បានចំនួន៧នាក់ កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។


លោក ឈៀង គឹមសុហ ស្នងការរង ទទូល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង២ក្រុមនេះ បានដេញវាយតប់គ្នាយ៉ាងកំរោល ហើយរំលងបានមួយថ្ងៃទើប កម្លាំងរបស់លោក សហការជាមួយកម្លាំងអធិការក្រុងផង ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនភាគីទាំង២បានចំនួន៧នាក់ តែមានម្នាក់រងរបួសបែកភ្នែកម្ខាង និង ផុងលលាដ៏ក្បាល។


យោងរបាយការណ៏ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនទំនើងទាំង២ក្រុម ដែលត្រូវបានឃាត់ខ្លួនមាន ក្រុមទី១៖ ១ឈ្មោះ ថា វ៉ាន់ឈុយ អាយុ១៨ឆ្នាំ ២ឈ្មោះ ចាន់ រតនា អាយុ១៦ឆ្នាំ ៣ឈ្មោះ ហុង លិក អាយុ១៦ឆ្នាំ ៤ឈ្មោះ ចាន់ រដ្ឋា អាយុ១៧ឆ្នាំ។ ដោយឡែកក្រុមទី២៖ ១ឈ្មោះ សយ វិស៊ិន អាយុ១៧ឆ្នាំ ២ឈ្មោះ លូន ប៊ុនលាប អាយុ១៧ឆ្នាំ និង ៣ឈ្មោះ សំណាង មុន្នី អាយុ១៧ឆ្នាំ។ រីឯម្នាក់ដែលរងរបួសធ្ងន់ឈ្មោះ ម៉ា ធឿន អាយុ១៨ឆ្នាំ ជាភាគីក្រុមទាំង១ រងរបួសបែកភ្នែកខាងឆ្វេង និង ផុងលលាក្បាលដេរ៤០ធ្នេរ។ បើតាមរបាយការណ៏ដដែល ជនអន្ធពាលទាំង០២ក្រុមនេះ បានផ្ទុះហឹង្សាជាមួយគ្នា កាលពីយប់ថ្ងៃទី ០៧ វិច្ឆិកា នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ដោយផ្ដើមចេញពីជនក្រុមទី១ ជិះម៉ូតូដេញវាយ និង ជេរក្រុមទី០២ លុះក្រោយមកក៏ផ្ទុះហឹង្សាធ្ងន់ធ្ងរតែម្ដង។


លោក ឈឿង គឹមសុង បានប្រាប់ថា ដំបូងក្រុមទី១ ជិះម៉ូតូតាមជេរតាមវាយក្រុមទី២ លុះក្រោយមកក្រុមទី២ រៀបអន្ទាក់ដាក់វិញ ហើយក្រុមទី១ ដេញតាមវាយម្ដងទៀត ក៏ត្រូវក្រុមទី២ ប្រើដុំថ្មព្រូតគ្នាគប់ពេញទំហឹង រហូតធ្វើឲ្យក្រុមទី១ របួសធ្ងន់ម្នាក់។ ពេលនេះលោកស្នងការបញ្ជាឲ្យឃាត់ខ្លួនភាគីទាំង២ចំនួន៧នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯម្នាក់របួសធ្ងន់កំពុងសង្រ្គោះនៅមន្ទីរពេទ្យ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News