27 C
Phnom Penh
Thursday, December 8, 2022

ច្រកទ្វារព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ បើកឡើងវិញហើយក្រោយអាក់ខានជាង២ឆ្នាំ

(ព្រះវិហារ)៖ ច្រកព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជាប់ព្រំដែនថៃ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកដំណើរឱ្យប្រជាពលរដ្ឋចេញ-ចូល ឡើងវិញហើយ បន្ទាប់ពីបិទជាបណ្តុះអាសន្នរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន ពុទ្ធិញូវ ឱ្យដឹងនៅព្រឹកថ្ងៃនេះថា៖ «តាមការឯកភាពគ្នារវាងភាគីខ្មែរ និងភាគីថៃ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញដូចការគ្រោងទុក ហើយនៅថ្ងៃនេះដែរ លោកក៏បានដឹកនាំក្រុមការងារចុះមកពិនិត្យដោយផ្ទាល់ដំណើរការបើកច្រកអានសេះ ក៏ដូចជាសកម្មភាពដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋនៃប្រទេសពីរផងដែរ»។

ក្នុងនាមអាជ្ញាធរស្រុកជាំក្សាន្ត លោក វុធ តារ៉ា ក៏បានបង្ហាញក្តីសប្បាយរីករាយ ដោយបានមើលឃើញប្រជាពលរដ្ឋជាអាជីវករគាត់បានប្រកបរបរអាជីវកម្មលក់ដូរឡើងវិញ ដូចមុនព្រឹត្តិការណ៍ជំងឺកូវីដ១៩ មិនទាន់ឆ្លងរាលដាល។

ជាមួយគ្នានេះដែរ លោកថាអ្វីៗដែលវិលត្រឡប់មកវិញនៅច្រកព្រំដែនអានសេះនេះ គឺកត្តាទី១៖ សុខសន្តិភាព និងកត្តាទី២៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានជោគជ័យ។

លោកណែនាំបន្ថែមដល់បងប្អូនអាជីវករខ្មែរ ត្រូវបន្តការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានជាប់ជាប្រចាំ។

សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការបើកដំណើរការច្រកអានសេះឡើងវិញ ភាគីកម្ពុជា-ថៃ បានការឯកភាពគ្នាដូចខាងក្រោម៖

*ថ្ងៃបើកច្រកមានចំនួន៣ថ្ងៃ គឺថ្ងៃអង្គារ៍ ព្រហស្បតិ៍ និង សៅរ៍ ដោយបើកចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៤៖៣០ រសៀល។
*ប្រជាពលរដ្ឋចេញ-ចូល ត្រូវកត់ឈ្មោះបង្ហាញកាតចាក់វ៉ាក់សាំង បើគ្មានកាតទេ ត្រូវមានលិខិតបញ្ជាក់ពីមណ្ឌលសុខភាព ក្នុងរយៈ ពេល ២៤ប៉ុណ្ណោះ ពាក់ម៉ាស់ ពិនិត្យកំដៅ។
*ទីតាំងផ្សារ គឺជាអាជីវកម្មសេដ្ឋកិច្ចគ្រួសារខ្នាតតូច ត្រូវទទួលខុសត្រូវខ្ពស់ ផ្នែកអនាម័យតាមតូប តាមផ្សារ មានការវិចខ្ចប់ ទៅដាក់កន្លែងមានសុវត្ថិភាព ឥវ៉ាន់ចេញ-ចូល អនុញ្ញាតឱ្យមានរទេះរុញ។
*រួមគ្នាសហការទប់ស្កាត់គ្រឿងញៀន ជួញដូរមនុស្ស ធនធានធម្មជាតិ សត្វព្រៃ មុខជំនួញ ដែលច្បាប់បានហាម។

  • អនុញ្ញាតឱ្យអ្នកជំងឺដែលត្រូវសង្គោះបន្ទាន់ចូលបានតែមិនទាន់អនុញ្ញាតឱ្យមានការចូលពិនិត្យសុខភាពនៅឡើយទេ(ភ្ជាប់មកនូវកាតវ៉ាក់សាំង)។
    *ក្របខ័ណ្ឌមន្ត្រីរាជការ បញ្ជូនអ្នកទោស ដែលរួចខ្លួនពីការកាត់ទោសចេញ ចូលតាមច្រកនេះបានចំពោះឡានសំរាប់មន្ត្រីអាចចេញ ចូលបានដោយសហការជាមួយទំនាក់ទំនងព្រំដែននៃប្រទេសទាំង២ ចូលដល់ត្រឹមទីប្រជុំជននៃស្រុកទាំង២ ជាំក្សាន្ត និងណាំយឺន៕

ជាមួយនឹងការបើកឱ្យដំណើរការឡើវិញច្រកអានសេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ដោយពួកគាត់អាចប្រកបរបររកសុី ដោះដូរទំនិញជាគ្នាបានឡើងវិញ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជាដើម៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img