កម្ពុជាប្រមូលចំណូលពន្ធបានចំនួន ១៧២៦ លានដុល្លារក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ២៧,៩៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានចំណូលពន្ធគយចំនួន ១,២៩៣ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលតំណាងឱ្យ ៥០,១ ភាគរយនៃផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២។


លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងពីតួលេខនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការប្រមូលពន្ធពីយានយន្តដែលនាំចូលដោយខុសច្បាប់ និងចង្កូតស្តាំកាលពីថ្ងៃព្រហស្បតិ៍។
លោកមានប្រសាសន៍ថា ប្រាក់ចំណូលដែលប្រមូលបានតំណាងឱ្យពាក់កណ្តាលនៃផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងពីដំណើរការល្អក្នុងការប្រមូលពន្ធ។
លោកបន្តថា រថយន្ត និងគ្រឿងចក្របានឈរនៅលំដាប់កំពូលក្នុងបញ្ជីប្រភពចំណូលគយ និងពន្ធដារចំនួន ៤៣ ភាគរយ។


ព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នចំនួនពីរទទួលបន្ទុកប្រមូលពន្ធ។ មួយគឺអគ្គនាយកដ្ឋានពន្ធដារដែលផ្ដោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ។ មួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលប្រមូលពន្ធលើទំនិញចូលនិងចេញពីប្រទេស។
កម្ពុជាប្រមូលចំណូលពន្ធបានចំនួន ១៧២៦ លានដុល្លារក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ២៧,៩៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីចុងខែមុនថា រដ្ឋាភិបាលរកចំណូលបានជិត ៥០០ លានដុល្លារពីគ្រប់ប្រភពនៃពន្ធក្នុងខែមិថុនាតែមួយ ស្របទៅនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក និងការនាំចូល។
លោកនាយករដ្ឋមន្ត្រីបន្តថា ប្រាក់ចំណូលនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងសម័យមុនកូវីដ-១៩ ដែលមានចន្លោះពី៥០០ លានដុល្លារ ទៅ៧០០ លានដុល្លារក្នុងមួយខែ។ ប៉ុន្តែវាប្រសើរជាងប្រាក់ចំណូល ៤០០លានដុល្លារដែលទទួលបានពីពន្ធក្នុងអំឡុងពេលកូវីដ-១៩។


រដ្ឋាភិបាលបានបើកព្រំដែនឡើងវិញសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំង និងបន្តសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញកាលពីខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីប្រទេសកម្ពុជាមានអត្រាប្រជាជនទទួលបានវ៉ាក់សាំងខ្ពស់៕


ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News