(ប៉េកាំង)៖ ប្រទេសចិនបានរៀបចំទទួលនាវាចម្បាំងរុស្ស៊ីពីរគ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ និងជប៉ុន ហើយនាវានេះត្រូវបានគេរំពឹងថានឹងធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកចិនក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងរវាងប្រទេសទាំងពីរ។
នាវាចម្បាំងប្រភេទ frigate ចំនួន២គ្រឿងរបស់រុស្ស៉ី ឈ្មោះ ក្រូមគី (Gromkiy) និង សូវើសិននី (Sovershenniy) ដែលមកពីកងនាវាប្រចាំតំបន់ប៉ាស៉ីហ្វិក មានមូលដ្ឋាននៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) បានចូលចតនៅឯកំពង់ផែនៃទីក្រុងសៀងហៃ កាលពីថ្ងៃពុធសប្តាហ៍នេះ។ អំលុងទស្សនកិច្ចរយៈពេល៧ថ្ងៃ នាវាចម្បាំងទាំង២គ្រឿង នឹងធ្វើសមយុទ្ធជើងទឹករួមគ្នាជាមួយយោធាចិន នៅទីនោះ។


ការឆ្លងកាត់នេះបានជំរុញឱ្យប្រទេសជប៉ុនបញ្ជូននាវាដើម្បីត្រួតពិនិត្យចលនារបស់ពួកគេ ខណៈដែលតៃវ៉ាន់ដែលចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានដាក់ពង្រាយយន្តហោះ និងកប៉ាល់ដើម្បីឃ្លាំមើលការឆ្លងកាត់របស់ពួកគេ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News