31 C
Phnom Penh
Wednesday, November 6, 2024

ឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ០២នាក់ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ ពីប្រទេសមីយ៉ាន់ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ខណៈប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន

ភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចំនួន ០២នាក់ ទី១,ឈ្មោះ សុខ ហេង ហៅ MA ZHONGJUN ជាជនជាតិចិន និងទី២,ឈ្មោះ សុក សុម៉ាលី ជាជនជាតិខ្មែរ កាលពីវេលាម៉ោង ០១និង៣៥នាទីរសៀល ចំណុចផ្សារទំនើបសូរិយា ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។ នេះបេីយោងតាមប្រភពព័ត៌មានពីវេបសាយរបស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ មន្ត្រីជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា តាមរយៈព័ត៌មាន ភស្តុតាង និងតម្រុយជាច្រើនដែលទទួលបានពីការស្រាវជ្រាវ អាចបញ្ជាក់បានថា ជនទាំងពីររូបនេះ ជាក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់បានធ្វើសកម្មភាពផ្ទេរហិរញ្ញវត្ថុដោយលាក់បាំងប្រភព ដើម្បីបន្តផ្ទេរហិរញ្ញវត្ថុទាំងនោះទៅសហរដ្ឋអាមេរិក ដោយជ្រកក្រោមអាជីវកម្មប្តូរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។ ប្រតិបត្តិការប្តូរប្រាក់របស់ពួកគេត្រូវបានបញ្ជូនពីក្រុមឧក្រិដ្ឋជននៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទរូបិយប័ណ្ណឌីជីថល (USDT)។ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងភស្តុតាងដែលអាចជឿជាក់បាន សមត្ថកិច្ចវាយតម្លៃបានថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយមានឈ្មោះ MA ZHONGWEI ត្រូវជាបងប្រុសរបស់ជនសង្ស័យ សុខ ហេង គឺជាអ្នករៀបចំ ហើយត្រូវបានអាជ្ញាធរនៅប្រទេសថៃចាប់ខ្លួនពីបទសម្អាតប្រាក់ និងបានបញ្ជូនខ្លួនទៅប្រទេសចិន ដើម្បីអនុវត្តទោសកាលពីឆ្នាំ២០២៣ ហើយជនសង្ស័យ សុខ ហេង បានបន្តប្រតិបត្តិការសម្អាតប្រាក់នេះ រហូតដល់ពេលចាប់ខ្លួន។
ជនសង្ស័យទាំង ០២នាក់ បានធ្វើសកម្មភាពសម្អាតប្រាក់ ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានបណ្តាញស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន ដើម្បីទទួលបានផលពីបទល្មើសផ្សេងៗរបស់ក្រុមឧក្រិដ្ឋជន នៅប្រទេសមីយ៉ាន់ម៉ា ដោយពួកគេជាអ្នកសម្អាតប្រាក់ទាំងនោះ រួចផ្ទេរបន្តទៅបក្ខពួករបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ហុងកុង សហរដ្ឋអាមេរិក និងប្រទេសថៃវិញ។បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img