កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឃាត់ខ្លួនពាក់ព័ន្ធករណីគំរាមកំហែងសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា ហេតុការណ៍នេះកើតឡើង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩និង១០នាទីនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ០២នាក់៖
១.ឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ត្រូវជាឪពុកបង្កេីតរបស់ជនសង្ស័យ
២.ឈ្មោះ ថូ ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ(ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ អ្នកទាំងពីរមានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
ដោយឡែកជនសង្ស័យ ឈ្មោះ ថូ ភារម្យភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
១.អង្រែបុកគ្រឿងចំនួន០១ ធ្វើអំពីថ្មរាងមូលមានប្រវែងប្រវែង២៤ស.ម។
២.កាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឫស្សីមានប្រវែង ៦២ស.ម ផ្លែមានប្រវែង៣២ស.មដងមានប្រវែង៣០ស.ម។
សម្ភារៈខូចខាត៖បណ្ដាលឱ្យបែកពាងទឹកអស់ចំនួន០១។
តាមសមត្ថកិច្ចឱ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈ ពេល០៦ខែ ពីបទគំរាមកំហែងថានឹងសម្លាប់។ លុះនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩.១០ នាទី ជនសង្ស័យបានផឹកស្រាស្រវឹងរករឿង និងគំរាមជនរងគ្រោះឈ្មោះ ចាន់ ថូ ហេីយបានវាយបំផ្លាញពាងទឹកបែកធ្លុះធ្លាយអស់ចំនួន០១។ ហេីយជនសង្ស័យឈ្មោះ ថូ ភារម្យ បានយកអង្រែបុកគ្រឿងគុបសំដៅទៅជនរងគ្រោះឈ្មោះ ចាន់ ថូ តែមិនត្រូវ ពេលធ្វេីសកម្មភាពរួចជនសង្ស័យឈ្មោះ ថូ ភារម្យ បានគេចខ្លួនបាត់។ លុះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨.៣០នាទីជនសង្ស័យឈ្មោះ ថូ ភារម្យ បានចូលមកផ្ទះវិញហេីយបានមករឿងជនរងគ្រោះឈ្មោះ ថូ ធារ៉ា ដែលត្រូវជាប្អូនបង្កេីតហេីយជនសង្ស័យឈ្មោះ ថូ ភារម្យ បានយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះឈ្មោះ ថូ ធារ៉ា ថែមទៀត តែជនរងគ្រោះឈ្មោះ ថូ ធារ៉ា បានរត់គេចខ្លួនរួច។
ដោយទ្រាំនឹងទង្វើជនសង្ស័យមិនបានជនរងគ្រោះទាំងពីរនាក់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងយកមកប៉ុស្តិដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News