29 C
Phnom Penh
Thursday, June 8, 2023

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្ដាលឱ្យ ឆេះរថយន្តមួយគ្រឿង និងស្លាប់បុរសម្នាក់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងរថយន្ត កាលពីវេលាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ក្នុងភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម្ម ខណៈកំពុងជិះម៉ូតូនៅលើដងផ្លូវ ត្រូវរថយន្តបុកយ៉ាងពេញទំហឹង។

មន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1I-7007។ ចំណែកភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2440 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយបានរត់គេចខ្លួនក្រោយកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តជាអ្នកបុកម៉ូតូ បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យវាស់វែង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img