27 C
Phnom Penh
Wednesday, August 10, 2022

គ្រូបង្រៀនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និង៣នាក់ទៀតរបួសធ្ងន់ស្រាល

ស្វាយរៀង៖ យ៉ាងហោចណាស់បុរសជាគ្រូបង្រៀនម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ ខណៈបើកបរថយន្តប្រើប្រាស់ល្បឿនលឿន បណ្ដាលឱ្យរ៉េចង្កូតប្រឡាប់ចូលស្រះទឹក លើផ្លូវក្រវ៉ាត់ព្រំដែន ផ្អើលអ្នកភូមិទាំងថ្ងៃរសៀលកាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២២ លើផ្លូវក្រវ៉ាត់ព្រំដែន ចំណុចចន្លោះបង្គោលលេខ១៥៣/២ ទៅបង្គោលលេខ១៥៣/៣ ស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប។

តាមប្រភពពីសមត្ថកិច្ចនបានឱ្យដឹងថា សពឈ្មោះ សោម ធី អាយុ ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិត្រពាំងថ្ម ឃុំថ្នាថ្នង់ ស្រុករំដួលខេត្តស្វាយរៀង។ ចំណែកអ្នករងរបួសត្រូវជាម្ដាយមានឈ្មោះ អ៊ី ស៊ុន អាយុ៥០ឆ្នាំ មុខរបរកសិករ ដោយរងរបួសបាក់ភ្លៅខាងស្តាំ និងក្មេងប្រុស២នាក់ រងរបួសស្រាល។

តាមប្រភពព័ត៌មានដដែលបានបន្តថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២c-២៣៦៦ ដោយជិះគ្នា៤នាក់ ធ្វើដំណើរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចខាងលើក៏ បានរ៉េចង្កូតធ្លាក់ប្រឡាយផ្លូវថ្នល់ តាមខ្សែរបន្ទាត់ព្រំដែនក្រឡាប់ផ្ងាជើងឡើងលើ ច្រមុជចូលក្នុងទឹក ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះបាន៣នាក់ ចំណែកអ្នកបើករថយន្តអកុសលយឺតពេលទៅហើយ។ អ្នករបួសត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img