27 C
Phnom Penh
Thursday, December 8, 2022

គ្រូបង់ក្លាដែសថា កម្ពុជាមិនមានកីឡាករសំខាន់មួយចំនួនក៏មិនមានបញ្ហាទេ

លោក Javier Fernández Cabrera គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែសយល់ឃើញថា អ្នកគាំទ្រមិនគួរគិតអវិជ្ជមានពីអវត្តមានកីឡាករសំខាន់ៗមួយចំនួនឡើយ ហើយការគិតបែបនេះ អាចជាកំហុសម្យ៉ាង។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ គិតថា វាជារឿងសាមញ្ញដែលតែងតែកើតឡើងក្នុងបាល់ទាត់ ហើយក្រុមលោកក៏មិនមានកីឡាករសំខាន់ៗមួយចំនួនដូចគ្នា។ លោកថា វាអាចជាឱកាសសម្រាប់កីឡាករផ្សេងៗដែលជាប់ឈ្មោះអាចបានបង្ហាញសមត្ថភាព ពោលមិនអាចនិយាយថា ជាកត្តាវិជ្ជមាន ឬអវិជ្ជមានអ្វីឡើយ។ លោកថា បាល់ទាត់កម្ពុជាកំពុងតែអភិវឌ្ឍទៅមុខ ដូច្នេះកម្ពុជាមានកីឡាករច្រើន ដែលធ្វើឱ្យការប្រកួតមានភាពតានតឹង។

លោក Javier បន្ថែមថា មុនចូលដល់ការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះក្រុមរបស់លោកបានប្រមូលផ្ដុំហ្វឹកហាត់រយៈពេល២០ថ្ងៃ និងហាត់នៅទីលានក្នុងប្រទេសកម្ពុជាមួយសប្ដាហ៍ដែរ ដូច្នេះលោកគិតថា មានពេលគ្រប់គ្រាន់ និងត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតជាមួយកម្ពុជា។ គោលដៅរបស់លោក គឺជ័យជម្នះលើក្រុមម្ចាស់ផ្ទះ។

ចំណែកកីឡាករ Jamal Bhuyan ថ្លែងថា បានដឹងពីសមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយរបស់កម្ពុជាហើយ តែអ្វីសំខាន់នោះ ភាគីកម្ពុជានឹងមានប្រៀបជាងក្រុមរបស់ខ្លួន ព្រោះលេងក្នុងដីខ្លួនឯង៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img