27 C
Phnom Penh
Thursday, December 8, 2022

គ្រូកម្ពុជាដាក់គោលដៅឈ្នះបង់ក្លាដែសឈ្នះយ៉ាងចាំបាច់

លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អះអាងថា ក្រុមរបស់លោកពិតជាស្រេកឃ្លានជ័យជម្នះ ដូច្នេះក្នុងការប្រកួតជាមួយបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា នេះ ក្រុមលោកត្រូវការឈ្នះយ៉ាងចាំបាច់។

សម្រាប់ការប្រកួត ថ្ងៃនេះ ពួកយើងមានភាពស្រេកឃ្លានក្នុងការយកជ័យជម្នះ ប៉ុន្តែមិនមែនមានន័យថាជាការប្រកួតដែលងាយស្រួលនោះទេ តែវាជាកាតព្វកិច្ច ដែលយើងត្រូវតែឈ្នះក្នុងការប្រកួតក្នុងផ្ទះរបស់ពួកយើង។

ទោះបីជាការប្រមូលផ្តុំលើកនេះ មិនសូវមានកីឡាករដែលមានបទពិសោធលេងឱ្យក្រុមជម្រើសជាតិឈុតធំច្រើនដូចមុន តែក្រុមរបស់ពួកយើងនឹងលេងដោយមានទំនុកចិត្តខ្ពស់ និងលេងឱ្យអស់ពីសមត្ថភាព។

គួររំឭកថា កម្ពុជាធ្លាប់ចាញ់បង់ក្លាដែសក្នុងការប្រកួតមិត្តភាពផ្លូវការចុងក្រោយ កាលឆ្នាំ២០១៩នៅស្តាតអូឡាំពិក៕

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img