27 C
Phnom Penh
Saturday, October 1, 2022

គេហទំព័រក្រសួងការពារជាតិតៃវ៉ាន់ រងការវាយប្រហារព័ត៌មានវិទ្យា ចំពេលតានតឹងជាមួយចិន

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថាគេហទំព័ររបស់ខ្លួនបានរងការវាយប្រហារព័ត៌មានវិទ្យា និងត្រូវបិទជាបណ្ដោះអាសន្ន ចំពោះមុខភាពតានតឹងជាមួយចិន ជុំវិញទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។

កាលពីដើមសប្ដាហ៍កន្លងទៅនេះ គេហទំព័រផ្លូវការជាច្រើនរបស់រដ្ឋបាលតៃវ៉ាន់ ក្នុងនោះរួមមានទាំងគេហទំព័ររបស់ការិយាល័យមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានរងការវាយប្រហារព័ត៌មានវិទ្យា ខណៈក្រុមមន្ត្រីតៃវ៉ាន់ខ្លះថាជាស្នាដៃរបស់ចិន និងរុស្ស៉ី។

ក្រសួងការពារជាតិតៃវ៉ាន់ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយកំពុងធ្វើការជាមួយក្រុមអ្នកជំនាញ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខព័ត៌មានវិទ្យា ចំពេលចិន ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត