26 C
Phnom Penh
Tuesday, February 7, 2023

គេចមិនផុតពីសំណាញ់ច្បាប់ទេ ករ​ណី​បាញ់ប្រហារ នៅក្រុងបាត់​ដំ​បង សមត្ថកិច្ចឃាត់ខ្លួន​ បា​ន​ម្នាក់ហេីយ​

ខេត្តបាត់ដំបង៖ នគរបាលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅម៉ោង​ ១៥និង​០០ នាទី​ ថ្ងៃទី០៨ ខែ​ធ្នូ ឆ្នាំ២០២២ បានសហការ ជាមួយនគរបាលខេត្តបន្ទាយមានជ័យ ធ្វេីការឃាត់ខ្លួនបក្ខពួ​ក ជាជនសង្ស័យបានម្នាក់ហេីយ​ និងកំពុងនាំខ្លួនមក​កាន់ ស្នងការដ្ឋាននគរ​បបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការស្រាវ ជ្រាវបន្ត​ រីឯអ្នកផ្សេងទៀត កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជាបន្ត​ទៀត​ ។

គួរបញ្ជាក់ថា  យុវជនម្នាក់បានស្លាប់ដោយការបាញ់ ប្រហារពីសំណាក់ជនមិនស្គាល់មុខដែលបានបើក រថយន្តទំនើប ហើយចុះទៅបាញ់យ៉ាងសាហាវ ទៅលើជនរងគ្រោះដែលកំពុងអង្គុយនៅលើបង់តាមសួនច្បារ កណ្ដាលក្រុងបាត់ដំបង ហើយបើករថយន្តគេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅប្រហែលម៉ោងជាង ៤ទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លើសួនច្បារក្បែរវេទិកាអុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យបើករថយន្តម៉ាក GS 300 បានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើយុវជនម្នាក់ ដែលកំពុងអង្គុយលេងនៅ​លើបង់អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។
ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលអោយស្លាប់នៅព្រឹកនោះតែម្តង។

មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជុំវិញករណីបាញ់សម្លាប់ទាំងព្រឹកនេះដែរ ប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យក៏មិនមែនជាមនុស្សធម្មតាដែរ គេអាចមានខ្នងធំៗ ឬក៏ស្គាល់គ្នាជាមួយសមត្ថកិច្ចទៀតផង ហើយបើសមត្ថកិច្ចចង់ចាប់ខ្លួនក៏ទំនងជាមិនពិបាកបានដែរ ព្រោះនៅទីនោះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារឯកជនមួយកន្លែងចាប់រូបភាពបានទាំងអស់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img