(ឡុងដ៍)៖ ខ្សែប្រយុទ្ធរបស់ក្លិប Fulham កីឡាករ Manor Solomon នឹងត្រូវទទួលការវះកាត់ជង្គង់ ដែលនឹងត្រូវឲ្យលោកអវត្តមានពីការប្រកួតរយៈពេលយូរ នៅក្នុងរដូវកាលនេះ។ នេះបើតាមសម្តីអ្នកចាត់ការ Marco Silva របស់ក្លិបដែលទើបឡើងមកលេងថ្មី នៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
កីឡាករអន្តរជាតិអ៊ីស្រាអែល វ័យ ២៣ឆ្នាំរូបនេះបានចូលរួមជាមួយ Fulham លើកិច្ចសន្យា ១ឆ្នាំកាលពីខែមុន បន្ទាប់ពីលោកបានផ្អាកកិច្ចសន្យារបស់លោក ជាមួយក្លិប Shakhtar Donetsk បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។
លោកបានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាកីឡាករបម្រុង នៅក្នុងការប្រកួតលទ្ធផលស្មើ ២-២ របស់ក្លិប Fulham ជាមួយ Liverpool នៅថ្ងៃបើកឆាកនៃយុទ្ធនាការលីគកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែបានរងរបួសនៅអំឡុងពេលហ្វឹកហាត់នៅថ្ងៃបន្ទាប់។


Solomon បានចូលរួមជាមួយក្លិប Fulham បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានជួយការពារកីឡាករបរទេស ដោយរងផលប៉ះពាល់ដោយសារជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានហៅថា ជា «ប្រតិបត្តិការយោធាពិសេសមួយ» តាមរយៈការអនុញ្ញាតឲ្យពួកគេ ផ្អាកកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៣៕
ដោយ៖ Puthi News
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News